ឃាតករម្នាក់កាប់សម្លាប់ជីដូនខ្លួនឯង ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន
ខេត្តកណ្តាល ៖ឃាតករម្នាក់ជាចៅបង្កើត ទាញកាំបិតប៉័តតោកាប់សម្លាប់ជីដូនខ្លួនឯង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្តកំពង់ធំ ចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ថា ឃាតករដែលជាចៅស្រីឈ្មោះ ហ៊ីម សុខមាន អាយុ២៧ឆ្នាំ មុខរបរគ្មាន ជាមនុស្សសរសៃប្រសាទ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ចំណែកជនរងគ្រោះឈ្មោះ ឡាច ឡាវ អាយុ៨១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
គួររំលឹកដែរថា ចៅស្រីម្នាក់ ដោយសារមានជំងឺសរសៃប្រសាទ បានយកកាំបិតកាប់ជីដូនខ្លួនឯង ដែលកំពុងបោសសំរាម នៅខាងមុខផ្ទះ កាលពី៥ល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ៕