វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអត្តពលកម្ម:៧រូបបន្តទៅវគ្គទី២បាន
ភ្នំពេញ:វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតអន្តរជាតិកម្រិត១CECS-Level1Courseលើកដំបូងចាប់
ផ្ដើមពីថ្ងៃទី២៣មិថុនាបានបញ្ចប់ហើយនៅថ្ងៃទី៤កក្កដា ។
វគ្គនេះឧបត្ថម្ភថវិកាដោយក្រសួងអប់រំយុវជននិងកីឡា។ សិក្ខាកាមដែលចូលរួមសិក្សាមានចំនួន២៥
រូបមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ខេត្តពោធិ៍សាត់កំពង់ធំ សៀមរាប ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ រាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ។
វគ្គនេះបណ្ដុះបណ្ដាលដោយអ្នកជំនាញមកពីសហព័ន្ធកីឡាអត្តពលកម្មទ្វីបអាស៊ីគឺលោកMohd Azam Abu Hashim ។លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និង ជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មបាន
អញ្ជើញចូលរួមក្នុងពិធីបិទ និងចែកវិញ្ញាបនប័ត្រដល់សិក្ខាកាម ។
ក្នុងចំណោមសិក្ខាកាមចំនួន២៥រូបមាន៧រូប ស្មើនឹង២០ភាគរយអាចបន្តទៅសិក្សាវគ្គជំនាញគ្រូ
បង្វឹកកម្រិត២(Level-2)បន្តទៀតបាន ។៣៥ភាគរយបានទទួលនិទ្ទេសល្អបង្គួរ និង៤៥ភាគរយបានទទួល
និទ្ទេសមធ្យម ។
កីឡាអត្តពលកម្មមានចំនួន៤៦វិញ្ញាសា ដែលក្នុងនោះមានវិញ្ញាសាដើរ រត់ លោត និងចោល ។លោក Mohd Azam Abu Hashimមានប្រសាសន៍ថាលោកសប្បាយចិត្តដែល លោកបានឆ្នៃឲ្យគ្រូបង្វឹកទាំង២៥រូប
មានសមត្ថភាពបង្ហាត់បានល្អជាងមុន ហើយលោកមានជំនឿចិត្តថាឆ្នាំ២០២៣ពួកគេនឹងមានកីឡាករ-កីឡា
ការិនីដែលពួកគេបណ្ដុះបណ្ដាលបាន ចូលរួមប្រកួតកីឡាស៊ីហ្គេមជាមិនខាន ។
លោកអ៊ុក សិទ្ធិជាតិមានប្រសាសន៍ថា ចាប់ពីបេលនេះទៅគ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រមត្រូវតែ
បានឆ្លងវគ្គសិក្សាត្រឹមត្រូវទើបអនុញ្ញាតឲ្យបង្ហាត់ ឬ ធ្វើជាអាជ្ញាកណ្ដាលចៅក្រម ។អ្នកដែលមិនមានជំ
មិនមានសញ្ញាប័ត្រមិនអនុញ្ញាតឡើយ ។ ចាប់ពីពេលនេះត្រូវតែកសាងធនធានមនុស្សប្រកបដោយគុណ ភាពជាដាច់ខាត ។