ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលបំណង បំបិទសិទ្ធិបញ្ចេញមតិ ពីប្រជាពលរដ្ឋនោះទេ មានតែលើកទឹកចិត្តបន្ថែម

63


ហ្សឺណែវ៖ ប្រជាជនកម្ពុជា មានសិទ្ធិទទួលព័ត៌មាន គ្រប់ប្រភេទពីគ្រប់ប្រភព នៅមានសិទ្ធិបញ្ចេញមតិ លើគ្រប់ប្រធានបទ ខណៈកម្ពុជាមានកាសែតចំនួន 550 កាសែត ជាវិបសាយជំនួញ 148 ស្ថានីយវិទ្យុ 211 ទូរទស្សន៍ចំនួន 21 ទូរទស្សន៍ខ្សែកាបចំនួន 113 ប៉ុស្តិ៍និងសមាគមកាសែតចំនួន 39 ។

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលក្នុងសុន្ទរកថានោះ មានខ្លឹមសារសំខាន់ៗថា៖ ពាក់ព័ន្ធនឹងសេរីភាព សារព័ត៌មាន កម្ពុជាមានកាសែតចំនួន 550 កាសែត ជាវិបសាយជំនួញ 148 ស្ថានីយវិទ្យុ 211 ទូរទស្សន៍ចំនួន 21 ទូរទស្សន៍ខ្សែកាបចំនួន 113 ប៉ុស្តិ៍និងសមាគមកាសែតចំនួន 39 ។ ប្រជាជនកម្ពុជា មានសិទ្ធិទទួលព័ត៌មាន គ្រប់ប្រភេទពីគ្រប់ប្រភព នៅមានសិទ្ធិបញ្ចេញមតិលើគ្រប់ប្រធានបទ។ រូបសម្តេចផ្ទាល់ ក៏មានទំព័រហ្វេសប៊ុក ដែលជាវេទិកាសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ចូលរួមផ្ដល់យោបល់ នូវការដឹកនាំរបស់សម្ដេច លើបញ្ហានៃការអភិវឌ្ឍ នៅតាមមូលដ្ឋានរបស់មន្ត្រី និងអាជ្ញាធរ។ បន្ថែមលើសពីនេះទៀត សម្ដេចតែងតែរៀបចំ នូវកិច្ចប្រជុំជាមួយព័ត៌មានជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល សារព័ត៌មាន រួមមាន សង្គមស៊ីវិល។ រាជរដ្ឋាភិបាល
គ្មានគោលបំណង បំបិទសិទ្ធិបញ្ចេញមតិ ពីប្រជាពលរដ្ឋនោះទេ មានតែលើកទឹកចិត្តបន្ថែម ព្រោះរាជរដ្ឋាភិបាលទាំងមូល កំណត់យកមតិ ពីប្រជាពលរដ្ឋ ជាកញ្ចក់ឆ្លុះបញ្ចាំង ដើម្បីវាយតម្លៃ អំពីលទ្ធផលការងាររបស់ខ្លួន និងជាធាតុចូល សម្រាប់រៀបចំជាគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្សេងៗ នៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង