ចាប់ម៉ែយ៉ែមម្នាក់ នាំ នារីក្មេងៗ ឱ្យ រួមភេទ ជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និង សណ្ឋាគារ
ស្រីស្អាតម្នាក់ ដែលជាមេខ្យល់ ពាក់ព័ន្ធករណីនាំ នារីក្មេងៗឱ្យរួមភេទ ជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និង សណ្ឋាគារ ត្រូវបាននគរបាលស្រាវជ្រាវ ចាប់ខ្លួនបាននៅវេលាម៉ោង ១៤នឹង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៩ នៅក្នុងផ្ទះសំណាក់ស្រែផល។
ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ដឹកនាំដោយលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។
សមត្ថកិច្ចនគរបាល ដែលចុះប្រតិបត្តិការនោះ បានឱ្យដឹងថា ឈ្មោះ ខន ចាន់ណាវី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជាមេខ្យល់ និង ក្មេងស្រីជនរងគ្រោះ ៥ នាក់ (អនីតិជន៣នាក់ ) នៅចំណុចភោជនីយ៍ដ្ឋាន ឈូករ័ត្ន ម្ហូប ខ្មែរ ផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( ឃាត់ខ្លួន ៣ នាក់ ) និង នៅចំណុចផ្ទះសំណាក់ ស្រែផល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ( ឃាត់ខ្លួន ៣ នាក់ ) ។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕