រថយន្តតាក់ស៊ី៣គ្រឿង បើកបរដោយជនជាតិចិន ត្រូវនគរបាលឃាត់ចាប់ ដោះស្រាយតាមគោលការណ៍ច្បាប់
ខេត្តព្រះសីហនុ៖ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឃាត់ចាប់រថយន្តតាក់ស៊ីបើកបរដោយជនជាតិចិន ដែលកំពុងធ្វើចរាចរណ៍ក្នុងក្រុងព្រះសីហនុ នារសៀលថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០១៩នេះ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្រោយឃើញមានរថយន្តតាក់ស៊ីពណ៌បៃតង បើកបរដោយជនជាតិចិន បើកបរក្នុងក្រុងព្រះសីហនុ ខុសប្រក្រតី។ បើតាមលោកឧត្តមសេនីយ៍ត្រីអុី សុខាស្នងការរងនគរបាលខេត្តទទួលជំនាញសណ្តាប់ធ្នាប់ ចរាចណ៍ថ្លែងថា ជាជំហានដំបូងមានរថយន្តតាក់ស៊ីប្រភេទនេះចំនួន ០៣គ្រឿងបើកបរដោយជនជាតិចិន ត្រូវបានឃាត់ចាប់ នាំយកមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមគោលការណ៍ច្បាប់ក្នុងនោះរួមមាន
១-រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ2L-4842 បើកបរដោយឈ្មោះ CHEN QILIN ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
២-រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ2P-2330 បើកបរដោយឈ្មោះ GAN MENG ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
៣-រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ2I-3423 បើកបរដោយឈ្មោះ NONG KE ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ៕