ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំព្រឹត្តិការណ៍ FINA World Aquatics Dayថ្ងៃទី៦មិថុនា

97

​ភ្នំពេញ:សហព័ន្ធកីឡាហែលទឹកលើពិភពលោកដែលជាមសាជិកសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)ត្រូវរៀបចំព្រឹត្តិការណ៍ FINA World Aquatics Day ដែលនេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សហព័ន្ធដែលជាសមាជិកសហព័ន្ធហែលទឹកអន្តរជាតិ ។

​កម្មវិធីនេះប្រទេសទាំងអស់ត្រូវតែរៀបចំក្នុងពេលវេលាមួយដែលអាចរៀបចំបាន ។វាជាព្រឹត្តិការណ៍មួយ ដែលបំផុសឲ្យកុមារទាំងអស់ចូលរួមហែលទឹកដើម្បីគេចឲ្យផុតពីពីឡគ្រោះមហន្តរាយ ដោយសារការលង់ទឹក និងគ្រោះថ្នាក់ដោយសារតែមិនចេះហែលទឹក ។

​សម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍នេះនៅថ្ងៃទី៦មកថុនានៅពហុកីឡដ្ឋានមរតកតេជោ និងមជ្ឈមណ្ឌលហែលទឹកតេជោសែននាខេត្តកំពង់ចាម ។ ក្មេងៗទាំងសាលារដ្ឋ ឯកជននឹងបានរៀនហែលទឹកជាមួយអ្នកជំនាញហែលទឹករបស់សហព័ន្ធ និង កីឡារៀមច្បង ។

​នេះគឺជាចលនាអន្តរជាតិមួយដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិហៅថាFINAបានស្នើឲ្យប្រទេសដែលជាសមាជិករបស់ខ្លួនធ្វើឡើង។

​លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានអះអាងថានេះជាឆ្នាំទី៣ហើយដែលកម្ពុជា រៀបចំព្រឹត្តិការណ៍នេះហើយក៏ជាឆ្នាំទី៣ដែរដែលសហព័ន្ធអន្តរជាតិបំផុសឲ្យសហព័ន្ធដែលជាសមាជិករៀបចំព្រឹត្តិការណ៍នេះ ។

​លោកក៏បានបន្តឲ្យដឹងដែរថាឆ្នាំនេះលោកបានបំផុសដល់សាលាឯកជននានាដែលមានអាងហែលទឹកពិសេស សាលាបរទេសឲ្យរៀបចំព្រឹត្តិការណ៍នេះដោយសហព័ន្ធនឹងបញ្ជូនអ្នកជំនាញហែលទឹកទៅបង្រៀនដល់ពួកគេ ។

លោកក៏បន្ថែមដែរថាសាលារដ្ឋ ឬ ឯកជនដែលមានបំណងចង់បង្កើតឲ្យមានកីឡាហែលទឹកនៅសាលារបស់ខ្លួននោះ អាចស្នើមកសហព័ន្ធសហព័ន្ធនឹងបញ្ជូនគ្រូទៅជួយបង្ហាត់ ។

អត្ថបទដែលជាប់ទាក់ទង