ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គួរឲ្យអាណិតណាស់ បុរសម្នាក់ស្លាប់ភ្លាមៗ ដោយត្រាត់ទ័ររបស់ខ្លួនក្រឡាប់សង្កត់ពីលើ

54

ខេត្តកណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា  ក្នុង ករណីគ្រោះថ្នាក់ចរាចរ ត្រាត់ទ័ររអិលក្រឡាប់ធ្លាក់ព្រែក បណ្តាលអោយសង្កត់អ្នកបើកបរសស្លាប់នេះ កើតហេតុនៅថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០១៩ វេលាម៉ោង១៥:៣០នាទី នៅចំណុចផ្លូវលំមាត់ព្រែកប៉ាងត្រើយខាងជើង ស្ថិតក្នុងភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលខេត្តកណ្ដាលបានបន្ថែមពី សភាពរឿងហេតុនេះថា នៅថ្ងៃខែឆ្នាំកើតហេតុុមាន ឈ្មោះ រ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករបើកបរ ត្រាក់ទ័រ មានទីលំនៅភូមិព្រែកក្រោល ឃុំព្រៃមូល ស្រុក   ខេត្តកំពង់ឆ្នាំង បានបើកបរត្រាក់ទ័រ តាមបណ្ដោយមាត់ព្រែកប៉ាងត្រើយខាងជើង ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅភ្ជួរដី លុះពេលមកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវតូចសើមរអិល មេឃទើបនិងភ្លៀងរួចថ្មីៗ ក៏បណ្ដាលអោយវេចង្កូតធ្លាក់ផ្លូវ រអិលធ្លាក់ព្រែកក្រឡាប់សង្កត់អ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង  ។
 សពត្រូវបានប្រគល់អោយឈ្មោះចាន់ ទុន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាម្ចាស់ត្រាក់ទ័រ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដឹកយកទៅប្រគល់ជូនក្រុមគ្រួសារសព នៅខេត្តកំពង់ឆ្នាំង ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី  ។
  រីឯត្រាក់ទ័រខូចខាតធ្ងន់ហើយសមត្ថកិច្ច បានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍កោះខែលជាបណ្ដោះអាសន្នសិន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់  ៕

អត្ថបទដែលជាប់ទាក់ទង