ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ ទាត់ចោល ការចុះផ្សាយព័ត៌មាន ដែលថាមន្ត្រីរបស់ខ្លួន ជាប់ពាក់ព័ន្ធជំនួញឈើ នៅសណ្ឋាគារអង្គរអេរ៉ា

55

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2019 បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយទាត់ចោលនូវការចោទប្រកាន់របស់បណ្ដាញសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា មន្ត្រីអង្គភាពអង្គភាពប្រឆាំងអំពើពុករលួយឈ្មោះស៊ីណាភេទប្រុស អាយុប្រហែល 50 ឆ្នាំ ជាម្ចាស់ឈើ ដែលលាក់ទុកនៅក្នុងសណ្ឋាគារអង្គរអេរ៉ា ក្នុងខេត្តសៀមរាប ដែលត្រូវសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបរឹបអូសឈើនោះ ប្រមាណជា 600 ម៉ែត្រគូប។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ពុំមានឈ្មោះស៊ីណានេះ ជាមន្ត្រីក្នុងជួរអង្គភាពប្រឆាំងអំពើពុករលួយទេ ហើយថាស្នើសុំឲ្យបណ្ដាញសារព័ត៌មានកែតម្រូវខ្លឹមសារដែលចុះផ្សាយក្នុងអត្ថបទរបស់ខ្លួនឡើងវិញ។

ក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា បណ្ដាញសារព័ត៌មាន បានចុះផ្សាយថា លទ្ធផលដែលរកឃើញ ក្នុងសណ្ឋាគារអង្គរអេរ៉ា ដែលល្បីបំផុតជួញដូរឈើ គឺម្ចាស់សណ្ឋាគារអង្គរអេរ៉ា និងម្ចាស់ឈើនោះ មានឈ្មោះស៊ីណា ភេទប្រុស អាយុប្រហែល 50 ឆ្នាំ និងជាមន្ត្រីក្នុងជួរអង្គភាពប្រឆាំងអំពើពុករលួយខេត្ត និងជាមន្ត្រីថ្នាក់ធំ ក្នុងជួរអង្គភាពប្រឆាំងអំពើពុករលួយប្រឆាំងខេត្តសៀមរាបម្នាក់ ហើយក៏ជាថៅកែសណ្ឋាគារលំដាប់ផ្កាយ 5 ផងដែរ។

សូមបញ្ជាក់ថា អាជ្ញាធ​រខេត្តសៀ​មរាប បាន​សម្រេចរឹ​បអូសឈើប្រ​ភេទលេខ១​ ប្រមាណជា​ង២៥០​ម៉ែត្រត្រីគុ​ណ ពីម្ចាស់ស​ណ្ឋាគារអង្គ​រ អេរ៉ា មករក្សាទុកជាស​ម្បត្តិរដ្ឋ ​និងតម្រូវឲ្យម្ចា​ស់ឈើនេះ ​បង់ពិន័​យតាម​ច្បាប់ស្តីពីព្រៃ​ឈើ។ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ម្ចាស់ទីតាំ​ងឃ្លាំងឈើនោះ​ គឺលោកស្រី​ គី ឈុន​ឡេង ។

ថ្លែងក្នុង​សន្និសីទកាសែ​ត កាល​ពីព្រលប់​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០១៩នេះ ប្រធានម​ន្ទីរកសិកម្ម​ រុក្ខប្រមា​ញ់ និងនេ​សាទខេត្តសៀ​មរាប លោកទា គឹមសុទ្ធ បានថ្លែងថា បន្ទាប់ចាប់ផ្តើ​មបើកប្រតិ​បត្តិការ កាលល្ងាចថ្ងៃទី២ មក​ដល់ថ្ងៃទី៤ ខែកក្ក​ដា ឆ្នាំ២០១៩ នេះ កម្លាំងចម្រុះ​រ​បស់អាជ្ញាធ​រខេត្តសៀម​រាប រួ​មមាន រដ្ឋបាលព្រៃ​ឈើ កម្លាំងនគ​របាលប្រ​ឆាំងបទ​ល្មើសសេដ្ឋកិច្ច​ខេត្ត កង​រាជអាវុ​ធហត្ថ ​និងតំណាង​ស្ថាប័នអ​យ្យការ បានសម្រេ​ចរឹបអូ​សឈើ ចំនួន២​៥១ម៉ែត្រត្រី​គុណ ក្នុងចំ​ណោមឈើជា​ង៥០០ម៉ែ​ត្រត្រីគុណ មករក្សា​ទុកជាសម្ប​ត្តិរដ្ឋ ។ លោក បានថ្លែងថា ក្រៅពីរឹបអូ​សឈើ អាជ្ញាធ​រក៏បានត​ម្រូវឲ្យម្ចាស់​ឈើ បង់ពិន័យ​ជាប្រាក់គុ​ណនឹងបី នៃតម្លៃឈើ​ដែលរឹប​អូសនេះ។​ ក្នុងករ​ណីម្ចាស់ឈើមិនព្រ​មបង់ ស​មត្ថកិច្ចរ​ដ្ឋបាលព្រៃឈើ​ នឹងកសាង​សំណុំរឿងប​ញ្ជូនទៅតុលា​ការ។
ទីតាំង​ស្តុកឈើនេះ ស្ថិតនៅក្នុ​ងក្នុងបរិ​វេណសណ្ឋាគា​រអង្គរអេរ៉ា​ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្របតាម​បណ្តោយផ្លូវ​ជាតិលេខ៦​ មានម្ចាស់ទីតាំ​ងឃ្លាំងឈើនោះ​ គឺលោកស្រី​ គី ឈុន​ឡេង ។
តាមលោក​ទា គឹមសុ​ទ្ធ បានឲ្យដឹងថា ឃ្លាំងស្តុកឈើមួ​យកន្លែងនេះ ​បានដំណើ​រការអស់​រយៈពេលជាយូ​រឆ្នាំមកហើយ​ ហើយកន្លង​មកសមត្ថ​កិច្ចក៏ធ្លាប់ធ្វើ​ការរឹបអូ​សឈើ និងពិ​ន័យដូចគ្នា ក្នុងករ​ណីលើកនេះដែ​រ។ យ៉ាង​ណាក៏ដោយ ​លោកប្រធាន​មន្ទីរកសិ​កម្មរូបនេះ ​បានអះអា​ងថា តាមការ​អង្កេតស្រាវ​ជ្រាវកន្លង​មក ទីតាំ​ងស្តុកឈើ​នេះ គឺសម្រាប់​ប្រើប្រាស់កសា​ងសណ្ឋាគារ​តែប៉ុណ្ណោះ មិ​នមែនជាឃ្លាំ​ងឈើសម្រាប់​ការធ្វើច​រាចរណ៍​ចែកចាយ ​លក់ដូរ​ឈើនោះឡើយ ​៕

អត្ថបទដែលជាប់ទាក់ទង