បង្ហាញមុខសញ្ញាមេខ្លោងជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ១០នាក់
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា នៅព្រឹកថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០១៩ ខ្ញុំបានបង្ហាញមុខសញ្ញាមេខ្លោងជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ១០នាក់ ។
ប្រតិបត្តិការធ្វើឡើងនៅថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៤០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរសារធាតុញៀនខុសច្បាប់ចំណុចភូមិកំពង់រទះ សង្កាត់កំពង់រទះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យបាន ១០នាក់ ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនខុសច្បាប់ ចំនួន១២កញ្ចប់ ទម្ងន់ ៤៥,២ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ទូរស័ព្ទដៃ៤គ្រឿង និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។
លោកស្នងការ សូមអំពាវនាវអាណាព្យាបាលមួយចំនួន មានការសង្ស័យទៅលើបុត្រាបុត្រី របស់ខ្លួន មានការពាក់ព័ន្ធ ប្រើប្រាស់សារធាតុញៀន គាត់បាននាំបុត្រាបុត្រី មកសមត្ថកិច្ច ដើម្បីធ្វើតេស្ត ស្វែងរកសារធាតុញៀនខុសច្បាប់ និងសហការបញ្ជូនបុត្រាបុត្រី ទៅបន្សាបសារធាតុញៀន នៅមណ្ឌលស្ដារនីតិសម្បទា និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ ចូលរួមការងារប្រឆាំងគ្រឿងញៀន ជាការងារអាទិភាពមួយ ដើម្បីឈាន
ទៅលុបបំបាត់បទល្មើសគ្រឿង និងអំពាវដល់ស្រទាប់យុវជនត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ឆ្លើយថាទេ
ចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញ់អ្វីៗគ្រប់យ៉ាង អនាគត គ្រួសារ សង្គមជាតិ ។ បើមនុស្សយើងត្រូវបានគ្រឿងញៀន គ្រប់គ្រងបានហើយធ្វើឲ្យមនុស្ស បាត់បង់ សតិសម្បជញ្ញៈ លែងស្គាល់ខុស ត្រូវ អំពីល្អ អំពើអាក្រក់ សាច់ញាតិឪពុក ម្តាយ បងប្អូន មនុស្សជាទីស្រឡាញ់ ៕