ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេម ចាន់ពិតជាខ្លាំងមែន

92

ភ្នំពេញ:ព្រឹត្តិការណ៍Tv5 Boxing Knock-Out Serie by K-Cementសម្រាប់ប្រភេទទម្ងន់៥៤គីឡូក្រាម
បានបញ្ចប់ហើយនាយប់ថ្ងៃទី៦កក្កដា ។
ក្នុងចំណោមអ្នកប្រដាល់ចំនួន៣២រូបនោះអ្នកប្រដាល់ខេម ចាន់ក្លិបទ័ពឆ័ត្រយោង៩១១គឺពិតជាអ្នកខ្លាំងមែន
ដោយសារមួយព្រឹត្តិការណ៍នេះគេមិនស្គាល់ចាញ់សោះឡើយ ។ក្នុងការប្រកួតផ្ដាច់ព្រ័ត្រគេបានយកឈ្នះអ្នកប្រដាល់ជី ឆៃលីក្លិបកងពលធំអន្តរាគមន៍លេខ២នៃក្រសួងការពារជាតិដោយពិន្ទុដាច់តែម្ដង ។
ចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យខេម ចាន់ឈ្នះឆៃលីដូចៗគ្នា ។ឆៃលីក៏ខ្លាំងដែរគឺមួយព្រឹត្តិការណ៍នេះគេ
ចាញ់តែមួយប្រកួតចុងក្រោយគឺចាញ់ខេម ចាន់នេះតែម្ដង ។ ខេមចាន់បានក្លាយជាម្ចាស់ពានដែលមានទឹកប្រាក់អមចំ
នួន៤.០០០ដុល្លារ ។ចំពោះជី ឆៃលីបានជាជើងឯករងដែលមានទឹកប្រាក់ជារង្វាន់ចំនួន២.០០០ដុល្លារ ។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះឡុង ណងសៅក្លិបសាលវ័ន្ដកីឡាផ្ដួលលី តក់មកពីក្លិប
ប្រកួតគុនខ្មែរនៅទឹកទី១ ។
លី តក់ត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី១បន្ទាប់ពីត្រូវមួយជើងរបស់ណងសៅនោះ ។ទោះបីគេនៅបន្តការ
ប្រកួតបានទៀតក៏ពិតមែនតែនៅចុងទឹកទី១លី តក់សន្លប់ដោយសារកណ្ដាប់ដៃរបស់ណងសៅ ។ឡុង ណងសៅដែល
បានចំណាត់ថ្នាក់លេខ៣នោះបានទទួលប្រាក់រង្វាន់ចំនួន១.០០០ដុល្លារ រីឯលី តក់ដែលទទួលបរាជ័យនោះបានទទួល
ប្រាក់លើកទឹកចិត្តចំនួន៥០០ដុល្លារដែរ ។
ចំពោះការប្រកួតជាមិត្តភាពអន្តរជាតិរវាងកម្ពុជានិងថៃវិញនោះអ្នកប្រដាល់កម្ពុជាវង្ស ណយមកពីក្លិបកុល
បុត្រគុនខ្មែរបានយកឈ្នះអ្នកប្រដាល់ថៃក្វាន់ ឆៃ(Kwan Chhai)ដោយពិន្ទុ ។
វង្ស ណយបានទទួលជ័យជំនះក្នុងការប្រកួតនេះមែនតែវង្ស ណយត្រូវអ្នកប្រដាល់ថៃរូបនេះវាយឲ្យមាន
របួសលើភ្នែកស្ដាំនៅទឹកទី២ ។សូមបញ្ចាក់ថាស្ថានភាពនៅក្នុងការប្រកួតវង្ស ណយមានប្រៀបស្ទើរតែពេញទាំង៥
ទឹកតែម្ដង ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះអេលីត កែវឡុងក្លិបឆ្មា ស សែនសុខសន្លប់នៅទឹកទី២ដោយសារ
ទម្ងន់ជើងទាត់ផ្កាប់ចានរបស់អ្នកប្រដាល់សេក ចៅជូតរបស់ក្លិបអង្គរមានជ័យខេត្តសៀមរាប ។

អត្ថបទដែលជាប់ទាក់ទង