ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ ដែលប្លន់ម៉ូតូឌុបអតីតជាគ្រូបង្រៀន ចូលនិវត្តន៍

76

ជនសង្ស័យម្នាក់ក្នុងករណីប្លន់ម៉ូតូឌុបអតីតជាគ្រូបង្រៀន ចូលនិវត្តន៍ នៅឃុំតាំងក្រសាំង ស្រុកទឹកផុស កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទប្លន់នេះឈ្មោះ
មុំ សុខន ភេទប្រុស មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជននេះត្រូវសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ និង ដកហូតបានវត្ថុតាង គឺម៉ូតូរបស់ជនរងគ្រោះផងដែរ ។

ហេតុការណ៍ចាក់ប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីវេ
លាម៉ោងជាង១០ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំ
ណុចព្រៃរណ្ដៅថ្ម ក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុក
ទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ាត់ សូហ្វីយ៉ា ភេទប្រុស អាយុ៦០ឆ្នាំ អតីតជាគ្រូបង្រៀន ចូលនិវត្តន៍ ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ឆ្នាំ២០១១ បិទតែម ឆ្នាំ២០១៣ ពាក់ស្លាកលេខបាត់ដំបង
១K-៦០ ៤៣ ។ សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅរត់ម៉ូតូឌុបនៅម្តុំកំពង់ផែកាណូតដរ នៅវេលាម៉ោងប្រមាណជាង៩ ជនសង្ស័យបានហៅម៉ូតូរបស់ជនរងគ្រោះជិះដោយប្រាប់ថាទៅចំការអំពៅស្ថិតនៅឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយគេប្រាប់ថាទៅធ្វើការនៅទីនោះ ។

ហើយបានចចារគ្នាត្រូវក្នុងតម្លៃ២ម៉ឺនរៀល។ ពេលដឹកទៅ
ដល់ចំណុចព្រៃរណ្ដៅថ្ម ដែលជាកន្លែងស្ងាត់ ជនសង្ស័យបានប្រាប់អោយឈប់ រួចបានចាប់ទាញសក់ក្បាលជនរងគ្រោះបំរ៉ុងអាករ តែពេលនោះជនរងគ្រោះដឹងក៏រើបម្រាស់ ហើយក៍ត្រូវជនសង្ស័យចាក់ត្រូវដៃ និង ភ្នែក រងបួសធ្ងន់ រត់អោយគេជួយ ។

ក្នុងពេលនោះជនសង្ស័យបាន ជិះម៉ូតូរបស់ជនរងគ្រោះគេខ្លួនបាត់ ដោយសុវត្តិភាព ។ ភ្លាមៗនោះជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹក យកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕

អត្ថបទដែលជាប់ទាក់ទង