ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូពេទ្យនៅប្រទេសសឹង្ហបុរី ព្យាបាលជំងឺគ្រេចស្មាសម្ដេចតេជោ ដោយជោគជ័យ

69


សម្ដេចតេជោហ៊ុនសែនបានទៅពិនិត្យសុខភាពនៅប្រទេសសឹង្ហបូរី ដោយក្រុមគ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវ
កន្លែងគ្រេចស្មាស្តាំ។

ក្នុងឱកាសទៅពិនិត្យសុខភាពនៅក្រៅប្រទេស សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី 7 ខែកក្កដា បានសរសេរលើហ្វេសប៊ុកថា ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែល
ជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាព
របស់ខ្ញុំ។ ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការ
ព្យាបាលដោយយកចិត្តដាក់ពីសំណាក់
គ្រូពេទ្យ ក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសឹង្ហបូរី
គ្រូពេទ្យបានដោះស្រាយ ដោយជោគជ័យនូវ
កន្លែងគ្រេចស្មាស្តាំ។ អ្វីដែលបាត់បង់គឺគ្រូ
ពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយ
រយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល!
ទន្ទឹមនឹងប្រជាជនច្រើនលើសលប់ បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយ
ក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាមFacebook បន់អោយខ្ញុំឆាប់ស្លាប់
ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាព
ជំងឺរបស់ខ្ញុំទៅវិញ។ខ្ញុំសូមជូនយោបល់
ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់
ទៅ )ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់
ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិ
ក្រោយទៅចុះព្រោះយមរាជ មិនត្រូវការជីវិតខ្ញុំទេ ក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំ
ពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅ
បន្តបម្រើប្រជាជននិងកម្ចាត់ពួកក្បត់ជាតិ
ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្ត
ទៅទៀត។
សូមជូនរូបថតដែលថតមុននេះ ប្រហែល
៣០នាទី ថាតើសុខភាពខ្ញុំបែបណា?៕


អត្ថបទដែលជាប់ទាក់ទង