ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាន់ខ្មៅមានតម្លៃថ្លៃបំផុតសម្រាប់អ្នកមានធនធានទិញយកធ្វើម្ហូប ដោយសារហេតុផល កម្រនិងមានអ្នកចិញ្ចឹមតម្លៃ ២៥០០ដុល្លារ ១ក្បាល់

119


ភ្នំពេញ៖ ពូជមាន់ខ្មៅមួយប្រភេទ ​ត្រូវបានគេដឹងថា ខុសពីមាន់ខ្មៅដទៃ ​ដោយសារតែវាមានពណ៌សម្បុរ ទាំងរូបរាងខាងក្រៅ និងខាងក្នុង ​មិនលើកលែងសូម្បីតែឈាមរបស់វាក៏មានពណ៌ ខ្មៅខ្លាំងដែរ ។ តម្លៃ១ក្បាល់២៥០០ដុល្លារ ​ដោយសារមាន់ខ្មៅ ប្រភេទនេះកម្រនិងមានអ្នកចិញ្ចឹម កាក់កបណាស់ ហើយពេលយកទៅម្ហូប ច្រើនប៉ូវកម្លាំង ភាគច្រើនអ្នកមានធនធានទិញយកទៅធ្វើម្ហូប។ មាន់ដ៏កម្រ មួយនេះមានឈ្មោះថា Ayam Cemani ដើមកំណើតនៅឥណ្ឌូនេស៊ី ។ មាន់ខ្មៅមួយនេះមានប្រភពមកពីប្រទេសឥណ្ឌូនេស៊ី ​ហើយវាក៏ជាមាន់ដែលមិនសូវមានលក់ដែរ ​ដែលជាហេតុធ្វើឱ្យតម្លៃមាន់មួយនេះថ្លៃខ្លាំងតែម្តង ដោយការយកទៅលក់នៅសហរដ្ឋអាមេរិចមានតម្លៃដល់ទៅ២៥០០ដុល្លារសហរដ្ឋអាមេរិក១ក្បាល់ ។
សត្វមាន់មួយនេះមានតម្លៃខ្លាំង អ្នកគ្មានធនធាន មិនមាន លទ្ធភាព ទិញយកទៅទទួលទាននោះទេ ដោយសារមាន់ខ្មៅនេះ អ្នកវិទ្យាសាស្ដ្រ គេយកផ្សំជាមួយគ្រឿងផ្សំផ្សេងទៀត ធ្វើម្ហូបគ្រឿងប៉ូវកម្លាំង ពិសេស សុខភាព បុរស និងនារី ពេលពិសាររួច មានកម្លាំងភ្លាម ។
មាន់ខ្មៅប្រភេទនេះមិនត្រឹមតែដោយសារតែវាជាប្រភេទសត្វកម្រតែប៉ុណ្ណោះនោះទេ តែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីជឿថា ​សត្វមាន់ខ្មៅនេះមានភាពអាថ៌កំបាំង និងមានអំណាចពិសេសម្យ៉ាង ហើយគេមានជំនឿទៀតថា មាន់ខ្មៅនេះថែមទាំងជួយផ្តល់ថាមពលពិសេស ​ផ្តល់សុខសន្តិភាព ដល់ពិភពលោក និងជារបស់ដែលនាំមកនូវសំណាងល្អ ផងដែរ ​ជាពិសេសមនុស្សមួយចំនួនជឿថាសរីរាង្គគ្រប់ផ្នែករបស់មាន់ខ្មៅអាចយកមកផលិតជាឱសថបុរាណដ៏ស័ក្តិសិទ្ធទៀតផង។ តែសម្រាប់ប្រជាជនឥណ្ឌូនេស៊ី កម្រ និងមានធនធានទិញយកមកទទួលទាន មាន់ខ្មៅមួយនេះណាស់ ​ដោយភាគច្រើនគេយកសត្វមាន់នេះសម្រាប់ធ្វើពិធីសាសនា ​ឬជាការបូជាយញ្ញទៅវិញនោះទេ ដោយសារវាថ្លៃទេក ៕
ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង