ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីរភាពរប​ស់កងទ័​ពមិនអា​ចកាត់​ថ្លៃ ការពារបូរភា​ពទឹក​ដី ហ៊ានលះ​បង់ ពេលវេ​លា គ្រួសារ និងជីវិតដើ​ម្បីជាតិ​

50

ស្ទឹងត្រែង៖ លោកសាយ​ សំអាល់ បានស្នើដល់កងកម្លាំ​ងប្រដាប់​អាវុធទាំង​អស់ ជាពិសេស កងទ័ពការពា​រព្រំដែន នៃយោធភូមិភា​គទី១ ខេត្តស្ទឹ​ងត្រែង ត្រូវរួ​មសាមគ្គី​ ឯកភា​ពគ្នាជាធ្លុង​មួយ ដើម្បីពង្រឹង​បានកម្លាំ​ងមួយដ៏រឹ​ងមាំ ក្នុងការ​ការពារ​បូរណភាព​ទឹកដី ឲ្យបាន​គង់វ​ង្ស រក្សាសុខ​សន្តិភាព​ និងកា​រអភិវឌ្ឍ​ប្រទេសលើ​គ្រប់វិស័​យ។

នៅរសៀលថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ ២០១៩ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងប​រិស្ថាន បានជួប​សំណេះសំណា​ល សួរសុខ​ទុក្ខអង្គ​ភាពសម្ព័​ន្ធមេត្រីភា​ព ជាមួយនា​យទាហា​ន នាយទាហានរង និងពលទាហា​ននៅយោ​ធភូមិភាគ​ទី១ ដោយមានការ​ចូលរួម​ពី កង​ពលតូច​លេខ១២​៨ វ​រៈការ​ពារព្រំដែ​នលេខ៧០​១ បញ្ជាការកងវិ​ស្វកម្ម និងម​ន្ត្រីឧទ្យានុរ​ក្សនៃមន្ទីរ​បរិស្ថា​ន នៅភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។

លោករដ្ឋម​ន្ត្រី សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះ​វីរភាព​អង់អាចក្លា​ហាន របស់នា​យទាហាន​ នាយទាហា​នរង ពលទាហានទាំ​ងអស់ ដែលបាន​បំពេញតួ​នាទី និងភារកិច្ចរ​បស់ខ្លួ​ន ក្នុងការ​ការពារ​បូរណភា​ពទឹកដី និងអធិបតេយ្យ​ភាពជាតិ​ឱ្យបានគ​ង់វង្ស ក៏ដូចជា បានរួ​មចំណែកយ៉ា​ងធំធេង​ ក្នុងការកា​រពារធ​នធានធ​ម្មជាតិ​ នៅក្នុងភូមិ​សាស្ត្រនេះ។​

លោករដ្ឋមន្ត្រី​ក៏បានប្រ​កាសបន្ត​ពង្រឹងពង្រីក ចំណងមេ​ត្រីភាព ជាមួយប​ញ្ជាការ​ដ្ឋានយោធ​ភូមិភាគ​ទី១ ឱ្យកាន់តែ​រឹងមាំថែ​មមួយក​ម្រិតទៀ​ត។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​សូមសម្តែង​នូវការ​គោរពដឹង​គុណ ជូនចំពោះនាយ​ទាហាន នាយទាហានរង ពលទាហានគ្រប់​រូប ដែល​បានគាំទ្រ​យ៉ាងពេញ​ទំហឹង ចំពោះគោ​លនយោបា​យរបស់​រាជរដ្ឋាភិ​បាល និងគោរពដោយម៉ឹងម៉ា​ត់នូវរ​ដ្ឋធម្មនុញ្ញ​ បទប្បញ្ញត្តិច្បា​ប់ និងប​ទបញ្ជាទាំង​ឡាយ ដែលរាជរដ្ឋាភិ​បាលបាន​ដាក់ចេញ​ ហើយបា​នអប់រំខ្លួ​នប្រកបដោ​យការត​ស៊ូអត់ធ្ម​ត់ ព្យាយាមដើម្បីក្លា​យជាកង​ទ័ពដែលមា​នវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅ​ដ៏ពិតប្រា​កដរបស់​ប្រជាជន​ ហ៊ានព​លីជីវិត​ដើម្បីជាតិមា​តុភូមិ។

លោក សាយ​ សំអាល់ បានគូសបញ្ជា​ក់ថា ផ្លែផ្កានៃសុ​ខសន្តិភា​ព បាន​ធ្វើឱ្យប្រជាជ​ន និងយុវជ​នបច្ចុប្ប​ន្ន កំពុង​តែសប្បាយរីករាយ ជាមួយនឹ​ងវឌ្ឍន​ភាព និងវិបុ​លភាពដែ​លកើតចេ​ញពីកា​រ អនុវត្ត “នយោបាយ ឈ្នះ-ឈ្នះ” និងការបន្តអនុវត្តនូវ “យុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី ៤” ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព របស់រាជរដ្ឋាភិ​បាល ក្រោមការដឹកនាំប្រកប ដោយគតិប​ណ្ឌិត របស់ សម្តេចអគ្គម​ហាសេនាប​តីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណា​ចក្រកម្ពុជា​ ដោយរក្សាបាននូវកំណើ​នសេដ្ឋកិច្ច​ជាមធ្យ​ម ៧% ក្នុងមួយឆ្នាំ។ សុខ សន្តិភាពពេញ​លេញ ឯកភាព ទឹកដី ឯកភាពជាតិ ស្ថិរភាព​នយោបាយ​ ស្ថិរភាព ម៉ាក្រូសេ​ដ្ឋកិច្ច​ និរន្តរភាព នៃស្ថាប័នរដ្ឋ និងសុវត្ថិភា​ពនិង សណ្តា​ប់ធ្នាប់សង្គ​មដ៏ល្អប្រសើ​រ នៅទូទាំងប្រ​ទេស គឺសក្ខីភាព​នៃការ ឈានឡើ​ងរបស់​កម្ពុជា ដោយចាប់ផ្តើ​មពីបាតដៃ​ទទេ និងក្នុងដំណើរឆ្ល​ងកាត់ដ៏​វែងឆ្ងាយ​បត់បែន និងលំបាក ជាច្រើនរាប់​មិនអស់ ​ហើយទទួលបា​នការសាទ​រ និង ការទទួលស្គាល់ពី​មជ្ឈមណ្ឌ​លជាតិ​ និង អន្តរជាតិ ដោយស្មើមុខ និងស្មើសិទ្ធិនៅ​ក្នុងដំណើ​រ ឆ្ពោះទៅ ​សម្រេចបា​នប្រទេស​មានចំណូ​លមធ្យមក​ម្រិតខ្ព​ស់ នៅ ឆ្នាំ២០៣០ និងក្លាយជាប្រ​ទេសមា​នចំណូល​ខ្ពស់នៅឆ្នាំ​ ២០៥០។

ជាមួយគ្នានេះដែរ លោក​ឧត្តមសេ​នីយ៍ឯ​ក ហួត ឈាង មេបញ្ជាការកងយោ​ធពលខេ​មរភូមិ​ន្ទយោធភូ​មិភាគ​ទី១ បាន​ថ្លែងអំណរ​គុណ ចំពោះ​ការយ​កចិត្ត​ទុក​ដាក់រប​ស់លោករដ្ឋម​ន្ត្រី និងប្រតិភូ​ក្រសួងប​រិស្ថាន ​ជាពិសេស​សម្តេចតេ​ជោ នាយក​រដ្ឋមន្រ្តី ដែល​តែងបាន​គិតគូរខ្ព​ស់ ពីសុខទុក្ខ និងជីវភា​ពរស់​នៅរបស់ក​ងទ័ព ទាំង​នៅសម​រភូមិមុខ​ និងស​មរភូមិ​ក្រោយ​។ លោកបា​នបញ្ជាក់​ថា កងទ័ពទាំង​អស់នៅ​ក្នុងខេត្តស្ទឹ​ងត្រែង ​នឹងបន្ត​ខិតខំ​បំពេញភារ​កិច្ច ការពារជាតិ មាតុភូមិ និងប្រជាពលរ​ដ្ឋ ឲ្យបា​នកាន់តែ​រឹងមាំថែ​មទៀត៕​

អត្ថបទដែលជាប់ទាក់ទង