ចាប់ស្ត្រីរកស៊ីផ្លូវភេទ៩នាក់ នៅជុំវិញវត្តភ្នំ
ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី បានចុះបង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកកួកជេរ (អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ចំនួន៩នាក់។
ការចុះប្រតិបត្តិការនេះ ជាលទ្ធផលបានបញ្ចប់នៅវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចប្រមូលបានសរុបរួមចំនួន៩នាក់ ក្នុងនោះប្រុសខ្ទើយចំនួន៣នាក់ ស្រី៦នាក់។
ចំពោះមុខ អធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកកួកជេរខាងលើ ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ៕តិ