បំពាក់មេដាយការងារ ជូនដល់ មន្ត្រីក្រុមហ៊ុនឯកជនជាង៤០០នាក់ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញអញ្ជើញអមដំណើរលោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានិងជាអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីព្រឹកថ្ងៃចន្ទ ៧កើតខែអាសាឍឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីភាពបំពាក់មេដាយការងារជូនដល់មន្ត្រីក្រុមហ៊ុនឯកជនជាង៤០០នាក់ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ។
ពិធីនោះត្រូវបានបំពាក់មេដាយការងារជូនដល់ ៖ ១. ប្រជាការពារក្រុងព្រះសីហនុ ចំនួន ២៣៣នាក់។ ២. ក្រុមហ៊ុន SCE ចំនួន ២១នាក់៣. មន្ទីរសុខាភិបាល ចំនួន ១៥នាក់ ។ ៤. សាជីវកម្មពិស្ណុការអន្ដរាជាតិ ចំនួន ១៥នាក់។ ៥. កាកបាទក្រហមខេត្តព្រះសីហនុ ចំនួន ៣០នាក់។៦. ក្រុមហ៊ុន Sea Snake ចំនួន ២៣នាក់។ ៧. សមាគមនារីខេត្តព្រះសីហនុ ចំនួន ១៩នាក់។ ៨.China Constructionចំនួន ៧៥នាក់។៩. ម្ចាស់ទីតាំងទាំង៣ ចំនួន ៣នាក់ សរុបទាំងអស់ ចំនួន ៤៣៤នាក់ ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ការបំពាក់មេដាយនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្រាប់កម្លាំងទាំងអស់ដែលចូលរួមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ៕