ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន ១១នាក់ សម្បថចូលសញ្ជាតិខ្មែរ

104

(ភ្នំពេញ)៖ ជនបរទេសចំនួន ១១នាក់ ភាគច្រើនជាជនជាតិចិន បានស្បថ ចូលជាសញ្ជាតិខ្មែរ បន្ទាប់ពីព្រះមហាក្សត្រ ព្រះប្រទាន ព្រះរាជក្រឹត្យឲ្យរៀបចំឲ្យធ្វើសម្បថ នៅចំពោះមុខតុលាការកំពូល ដើម្បីបំពេញនីតិសម្បទាជាជនជាតិខ្មែរតាម គោលការណ៍ និងនីតិវិធីកំណត់នៃច្បាប់សញ្ជាតិ។

ពិធីសម្បថ បានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែក្កកដា ឆ្នាំ២០១៩ ក្នុងតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីលោកបណ្ឌិត ជីវ កេង ប្រធានក្រុមប្រឹក្សាសម្បថ និងជាអនុប្រធានតុលាការកំពូល ។

សូមបញ្ជាក់ថា ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហរទ័យ ព្រះប្រទានព្រះរាជ្យក្រឹត្យឲ្យជនបរទេសទាំង១១រូប បានចូលសញ្ជាតិខ្មែរចាប់ពីថ្ងៃនេះតទៅ។

លោកឧត្តមសេនីយទោ ឱក សំណាង អនុប្រធាននាយកដ្ឋានសញ្ជាតិ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនបរទេសចំនួន ១១រូប ដែលបានចូលសញ្ជាតិខ្មែរ រួចហើយនេះ បន្ទាប់ពីព្រះមហាក្សត្រខ្មែរ ទ្រង់ព្រះប្រទាន ព្រះរាជក្រឹត្យឲ្យរៀបចំឲ្យធ្វើសម្បថ នៅចំពោះមុខតុលាការកំពូល ដើម្បីបំពេញនីតិសម្បទាជាជនជាតិខ្មែរតាម គោលការណ៍ និងនីតិវិធីកំណត់នៃច្បាប់សញ្ជាតិ យោងតាមមាត្រា ១៦ មាត្រា ២៧ នៃច្បាប់ស្តីពីសញ្ជាតិ គ្រប់ជនបរទេសដែលបានចូល សញ្ជាតិខ្មែររួចហើយតាមរយៈព្រះរាជក្រឹត្យ ត្រូវតែធ្វើសម្បថនៅចំពោះមុខតុលាការកំពូល៕

អត្ថបទដែលជាប់ទាក់ទង