ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ុន្មានថ្ងៃខាងមុខទៀតនេះនឹងបញ្ជូនកីឡាករ វាយកូនឃ្លីលើតុកម្ពុជា៥នាក់ទៅចូលរួមប្រកួតកីឡាសិស្សអាស៊ាន

95

​ភ្នំពេញ៖កីឡាករវាយកូនឃ្លីលើតុវ័យក្មេងរបស់កម្ពុជាចំនួន៥រូបបានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងដើម្បីទៅចូលរួមប្រកួតកីឡាសិស្សអាស៊ានលើកទី១១ “11th ASEAN School Games 2019 ”នៅប្រទេសឥណ្ឌូនេស៊ី ។

​ជាមួយនឹងការហ្វឹកហាត់លើបច្ចេកទេសនោះពួកគេហ្វឹកហាត់កម្លាំង និងអំណត់បានយ៉ាងល្អ ។មួយរយៈចុងក្រោយនេះពួកគេត្រូវគ្រូបង្វឹកបង្កើនពេលវេលាហ្វឹកហាត់ ចំពោះសុខភាពក៏គ្រូបង្វឹកតាមដានដោយគ្មានធ្វេសប្រហែសដែរ ។

​លោក ឃុន ផាន់និត គ្រូបង្វឹកបាននិយាយថា កីឡារួមមានកីឡាវាយកូនឃ្លីលើតុសរុបចំនួន៥ រូបគ្រូបង្វឹក១រូប ពួកគេត្រៀមខ្លួនដើម្បីលេងវិញ្ញាបុរសម្នាក់ទល់ម្នាក់ បុរស២នាក់ទល់២នាក់ និងវិញ្ញាសាប្រកួតជាក្រុមបុរស។

​កីឡាករ៥នាក់រួមមានកីឡាករ ឃុន ប៊ុនហៀប កីឡាករ កេង កិត្តិគុណ កីឡាករ វិជ្ជានន្ទ នរពិជិត កីឡាករ ឃុន ប៊ុនហាប់ និងកីឡាករកាង យូឃាង ។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១១ “11th ASEAN School Games 2019 ” ឆ្នាំ២០១៩ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៧ដល់ ២៥ ខែកក្កដា ឆ្នាំ២០១៩ នៅ Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី។

​លោកព្រំ ប៊ុនយីដែលជានាយបេសកកម្មកម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះបានបញ្ជាក់ថាការប្រកួតកីឡាសិស្ស នេះសំខាន់ណាស់ព្រោះនេះជាថ្នាមសម្រាប់បន្តវេន ។បើគ្មានការប្រកួតសម្រាប់កីឡាសិស្សទេនោះកីឡាឈុតធំក៏មិនងាយរកបានអ្នកដែលមានសមត្ថភាពដែរ ។

អត្ថបទដែលជាប់ទាក់ទង