អាជ្ញាធរខណ្ឌ៧មករា បងបង្រ្កាបទីតាំងអ៊ិនធឺណិត មានបង្កប់ល្បែងស៊ីសង៤ទីតាំង
ភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករាដឹកនាំដោយលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា តំណាង លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងគណៈកម្មការចម្រុះចុះត្រួតពិនិិត្យនិត្យទីតាំងផ្តល់សេវាកម្សាន្តអ៊ិនធឺណិត ដែលមានលក្ខណៈជាល្បែងស៊ីសង ក្នុងមូលដ្ឋានខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី៩កក្កដា។
ក្នុងនោះកម្លាំងបានចុះធ្វើការត្រួតពិនិត្យបានចំនួន ៤ ទីតាំងដូចខាងក្រោម ៖ ទី១-នៅចំណុចផ្ទះលេខ 32+33E0 ផ្លូវ១៦៤ យីហោ 28B Wifi អ៊ិនធើណេត ត្រួតពិនិត្យឃើញថា មានបង្កប់ល្បែងស៊ីសង សម្ភារៈត្រូវដកហូតរួមមាន ៖ -កំព្យូទ័រចំនួន១២គ្រឿង, – ម៉ាស៊ីនព្រីនក្រដាសភ្នាល់បាល់ចំនួន ៥គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ ។ ទី២-នៅផ្ទះលេខ 5E0 យីហោ បេសណេត ផ្លូវ១៦៤ ភូមិ៣ សង្កាត់អូរឫស្សី៣ បានបិទទ្វារ ។ ទី៣-ផ្ទះលេខ 6E0-E1 ផ្លូវលេខ១៦៤ ភូមិ៦ មានសម្ភារៈចំនួន១៥ទូ ។ ទី៤-ផ្ទះលេខ 98E0 ផ្លូវលេខ១០៧ ក្នុងសង្កាត់អូរឫស្សី៤ ដែលមានសម្ភារៈដកហូត -កំព្យូទ័រចំនួន ១២ គ្រឿង, – ទូរទស្សន៍ចំនួន ៤គ្រឿង, – ម៉ាស៊ីនព្រីនវិក្កយប័ត្រ ចំនួន២គ្រឿង, – ម៉ាស៊ីនភ្លើង១គ្រឿង, – តុ ២ កៅអី១១ យកមករក្សាទុកនៅនៅសាលាខណ្ឌ ៕