ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន ៣​នាក់ ដែលទៅគោរព​វិញ្ញាណក្ខន្ធ​របស់​សព​លោក កែម ឡី ត្រូវសមត្ថកិច្ចចាប់ខ្លួន

77

ភ្នំពេញ​ ៖ យុវជន ៣ នាក់ ត្រូវបានកម្លាំងស​មត្ថកិច្ចនាំខ្លួន ទៅខណ្ឌចំ​ការមន ខណៈពួកគេប្រមូលផ្តុំ​នៅការា​សសាំង ​Caltex ស្តុបបូកគោ ដើ​ម្បើរៀបចំ​បុណ្យខួប​ ៣ ឆ្នាំនៃការបាញ់សម្លាប់​លោក កែម ឡី ។

អង្គការខុម​ហ្វ្រែល បាន​លើកឡើង​ក្នុងហ្វេស​ប៊ុកថា ប្រជាពលរ​ដ្ឋម្នាក់ដែលពាក់​អាវមាន​រូបលោកបណ្ឌិត កែម ឡី ត្រូវកងកម្លាំងបញ្ជា​ឲ្យដោះចេញ ខណៈដែលប្រជាពលរដ្ឋមួ​យចំនួន​ មកជួ​បជុំនៅកា​រាស់សាំងកា​លតិច ដែល​ជាទីកន្លែ​ងបាញ់សម្លាប់លោក​បណ្ឌិតកែម ឡី កាលពី៣ឆ្នាំ​មុន។

ការ​ជួបជុំរ​បស់មហាជនជាច្រើននាក់ មកគោរ​ព​វិញ្ញា​ណក្ខន្ធ​របស់​សព​​លោក កែម ឡី នៅ​កា​រា​ស់​​សាំង កាល់​តិច ស្តុ​ប​បូកគោ​ នា​ព្រឹក​​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​។ នា​ថ្ងៃ​ទី​១០​​កក្កដា​នេះ​ ជា​ខួប ៣​ឆ្នាំ នៃ​មរណភាព​សព​លោក​​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​​ នយោបាយ ​នៅ​កម្ពុជា ដែល​ត្រូវបាន​ឃាតករ បាញ់ស​ម្លាប់ នៅ​ស្តា​ម៉ា​ត កា​រាស់​សាំង កាល់​តិច នៅ​ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។​

​យុវជន ៣​នាក់​នោះ ត្រូវបាន​កម្លាំង​អ​ធិការន​គរបាល​​ខណ្ឌ​ចំ​ការមន ចាប់ខ្លួន កាលពី​ម៉ោង ៩:០៥​នាទី ព្រឹក​ថ្ងៃទី​១០ ខែ​កក្ក​ដា ឆ្នាំ​២០១៩ រួមមាន​៖ ១ សួង នាគព័ន្ធ ២ ជុំ ហួត និង​៣ ជុំ​ហួរ​។ យុវជន​ទាំង​ ៣​នាក់ ត្រូវបាន​នាំយកទៅ​​អធិកា​រដ្ឋាន​ន​គរបាល​
ខណ្ឌចំការមន ដើម្បី​សួរនាំ​​។​

​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ប៉ូលិស​ក៏បា​ន​ចា​ប់ខ្លួន​​យុវជន ៤​នាក់ ( ស្រី​២ ប្រុស​២ ) ដឹកនាំ​ដោ​យ​យុ​វជន​​ឈ្មោះ គង់ រ៉ៃ​យ៉ា
ដែល​បានប្រកាស​លក់​​អាវ​យឺត ដែលមាន​រូបលោ​ក កែម ឡី​។​

​អាជ្ញាធរ​សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​ជួបជុំ គោរព​វិញ្ញាណ​ក្ខន្ធ​ស​ព​លោ​ក កែម ឡី នៅ​កា​រា​ស់​​សាំង កាល់​តិច ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ ។​

​ឃាតកម្ម​បាញ់សម្លាប់​លោក កែម ឡី ត្រូវបាន​តុលាការ​​ បានសម្រេច​​ផ្តន្ទាទោស​ បុរស​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លា​ប់ ដោយ​ដាក់ពន្ធ​នាគារ​​មួយជីវិត​។​

បើតាមកា​របញ្ជាក់រ​បស់មន្រ្តីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរ​បាលរាជ​ធានីភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមយុវជន៤រូបនោះ មានប្រុស២នាក់​ និងស្រី២នាក់ ដែលក្នុងនោះមានម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែ​លធ្លាប់ត្រូ​វបានស​មត្ថកិច្ច​ចាប់ខ្លួន​ដាក់ពន្ធ​នាគារផ​ងដែរ នោះគឺ យុវជន គង់ រ៉ៃយ៉ា៕

អត្ថបទដែលជាប់ទាក់ទង