ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាសណ្តាប់ធ្នាប់ចរាចរនិង បញ្ហាសំរាមជាបញ្ហាប្រឈមនៅរាជធានីអភិបាលរាជធានីភ្នំពេញជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤និងសង្កាត់ទាំងអស់ រួមគ្នាអនុវត្ត អោយមានប្រសិទ្ធភាព

102

ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាបញ្ហាសណ្តាប់ធ្នាប់ចរាចរនិងបញ្ហាសំរាមជាបញ្ហាប្រឈមនៅរាជធានីដូច្នេះទេអាជ្ញាធរខណ្ឌទាំង១៤និងសង្កាត់ទាំងអស់ត្រូវរួមគ្នាអនុវត្តការងារនេះអោយមានប្រសិទ្ធភាពខ្ពស់។

   លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងបែបនេះកាលពីព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញដើម្បីបន្តការដាក់វិធានការទៅលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ  បញ្ហាបរិស្ថាននិងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

   កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញលោកថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញលោករ័ត្នស្រ៊ាងមេបញ្ជាការប៉េអឹមរាជធានីភ្នំពេញអភិបាលរងរាជធានីនិងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ព្រមទាំងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

    លោកឃួងស្រេងបានមានប្រសាសន៍ថាកាលពីពេលថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលរបស់យើងបានបង្ហាញពីការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ទន្ទឹមនិងការរីកចំរើននេះប្រមុខដឹកនាំកម្ពុជាក៏បានបង្ហាញនូវបញ្ហាប្រឈមចំនួន២ផងដែរនៅគឺបញ្ហាសណ្តាប់ធ្នាប់ចរាចរនិងបញ្ហាសំរាមដែលទាមទារឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

   ក្នុងឱកាសនោះដែរលោកឃួងស្រេងក៏បានសង្កត់ធ្ងន់លើការគ្រប់គ្រងស្ថិតិអ្នកស្នាក់នៅក្នុងសណ្ឋាគារនិងខុនដូដើម្បីពង្រឹងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពក្នុងរាជធានីភ្នំពេញបន្ថែមទៀតជាពិសេសការជូនដំណឹងផ្សព្វផ្សាយណែនាំដល់ម្ចាស់អាជីវកម្មដែលមានផ្ទះល្វែងជួលឬលក់រថយន្តនិងលក់សំបុត្ររថយន្តក្រុងនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ក្រៅពីនេះក៏នៅមានបញ្ហាផ្សេងមួយចំនួនទៀតដូចជាអនាម័យបរិស្ថាននិងរបៀបរៀបរយសាធារណៈតាមដងផ្លូវពិសេសនៅតំបន់ទីតាំងដីឡូត៍ទំនេរគ្មានម្ចាស់និងគ្មានសណ្ដាប់ធ្នាប់ដែលគណៈប្រតិភូឆ្លងកាត់ផងដែរ។

    ក្នុងកិច្ចប្រជុំនេះអភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤បានឡើងនូវរាយការណ៍ពីលទ្ធផលការងារមួយចំនួនក្នុងនោះរួមមានការរាយការណ៍ពីលទ្ធផលនៃការអនុវត្តសេចក្តីណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈនិងការទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

 

  

អត្ថបទដែលជាប់ទាក់ទង