ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកអុសបើកទាល់តែដាច់កង់

84

កំពង់ស្ពឺ​ ÷ រថយន្ដខុសលក្ខណៈបច្ចេកទេសដឹកអុសឡ បង្កការភ្ញាក់ផ្អេីលទាំងព្រឹកនៅលេីកំណាំណាត់ផ្លូវជាតិ​លេខ៤​ សង្កាត់​រការធំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ មូលហេតុ​ដាច់កង់​រត់ចោ​ល​តួរថយន្ដ​ ទ្រាំទ្រ​លែ​ង​បាន​ កាលពីថៃ្ង​ទី១០​ ខែ​កក្កដា​ ឆ្នាំ​២០១៩។

ចន្លោះ​គីឡូម៉ែត្រលេខ​ 45_46 ផ្លូវជាតិ​ ៤​ ក្នុង​ភូមិសាស្ត្រ​សង្កាត់​រការធំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ មានរថយន្ត​កូេរ៉​ ​មួយ​គ្រឿង​ គ្មានផ្លា​កលេខ​ (ជា​ប្រភេទ​រថយន្ដ​ដឹកអុសឡលក់​)​ ​បាន​ដាច់កង់ក្រោយ​រត់ចោលតួរថយន្ដ​ ដោយ​សារតែ​ទ្រាំទ្រ​លែងបាន​ជាមួយទម្ងន់ដ៏ធ្ងន់​ ពិសេ​ស​ការ​បេីកបរមិនជួសជុលតែម្ដង​ ពីសំ​ណាក់​ថៅ​កែ។
មិនថាកន្លងមក​សមត្ថកិច្ចពាក់ព័ន្ធមិនបានយកចិត្ដ​ទុកដា​ក់ក្នុងការអនុវត្ដន៍ច្បាប់នោះទេ​ ប៉ុន្តែ​កត្តា​ជីវភាព​ប្រជាពលរដ្ឋ​  ទោះបី​យ៉ាងណា​សមត្ថកិច្ច​នៅតែបន្ដអនុវត្ដន៍បានមុឹងម៉ាត់១០០%។

តាមការបញ្ជាក់​ពីលោកឧត្ដមសេនីយ៍​ត្រី​ តាប់​ ល​ន​ ស្នង​ការរង​ទទួល​ផែន​ការងារសណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បានអោយដឹងថា​នៅ​ពេលខាងមុខនេះ​ កំលាំងនគរបាល​ចរាចរណ៍​ ទូ​ទាំង​ខេត្ត​ បានចេញប្រតិបត្ដិការ​ពង្រឹង​ការអនុវត្ត​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែលមានគណៈកម្មាការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ចូលរួមពី​ស្ថា​ប័ន​មន្ទី​រ​សាធារ​ណការ​ និងអាជ្ញាធរគ្រប់លំដា​ប់​ថ្នាក់​។

លោកឧត្តមសេនីយ៍​ សង្ឍឹម​ថាបទល្មេីស​គ្រោះថ្នាក់ចរា​ចរណ៍ប្រាកដជាកាត់បន្ថយ​បាន​ដោយ​សារតែការពង្រឹងអនុវត្ដន៍ច្បាប់​ លេីសពី​នោះ​ ក្នុង​នាមអាជ្ញាធរមានសមត្ថកិច្ច​ តែងតែធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​កត្តា​ច្បាប់​និងការបង្កគ្រោះ​ថ្នា​ក់​ច​រា​ចរណ៍​គ្រប់មន្ទីរអង្គភាព​ សាលា​រៀន​ វត្ដ​អា​រ៉ាម​ រោងចក្រ​ នានា​ សំណូមពរ​អស់លោក​ លោកស្រី​ ជា​ម្ចាស់​យាន​ដ្ឋាន​ជួសជុល​រថយន្ត​ ម្ចាស់​អាជីវក​ម្ម​រថយន្ដ​គ្រប់​ប្រភេទ​ អ្នកបេីកបរ​មធ្យោបាយ​យា​នជំនិះ​ទាំង​អស់​ រួមទាំងអ្នកបេីកបរទោចក្រយា​ន​យ​ន្ដ​ អ្នកធ្វើ​ដំណើរ​មេត្តា​គឹតអំពី​សុវត្ថិភាពជាចម្បង និ​ងយក​ចិត្ត​ទុកដាក់​ខ្ពស់​គោរព​ច្បាប់​ចរាចរណ៍​ ស្រលាញ់​ជីវិត​អ្នកដទៃ​ ស្មេីនឹង​ជីវិត​យើង​។

បច្ចុប្បន្ន​រថយន្ត​​មួយ​គ្រឿង​នេះ​ កំលាំង​ន​គរបាល​បានឃាត់​ និងយករថយន្ដមក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ ដើម្បីសុំគោ​លការ​ណ៍​បញ្ឈប់មិនអនុញ្ញាតិឲ្យប្រើប្រាស់ត​ទៅ​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង