ខណៈជំងឺប៉េស្តជ្រូកអាហ្រ្វិកផ្ទុះនៅវៀតណាម បងប្អូនប្រជាពលរដ្ឋខ្មែរ នៅតែលួចដឹកជ្រូកវៀតណាម ចូលតាមច្រករបៀង ក្នុងខេត្តព្រៃវែង
ព្រៃវែង៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា មិនគួរសោះឡើយ មកដល់ពេលនេះ ហើយនៅមានបងប្អូនខ្មែរយើង នៅប្រព្រឹត្តអំពើលបលួចនាំជ្រួកវៀតណាម ចូលមកលក់នៅស្រុកយើងទៀតសោះ។
មន្ទីរកសិកម្មខេត្តព្រៃវែងបានបញ្ជាក់ថា នៅ វេលា ម៉ោងប្រមាណជា ៨និង៤៥នានីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគបាល នឹង គយប្រចាំការនៅច្រកទ្វាអត្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានល្បាតតាមព្រំដែន នៅចំណុចច្រករបៀង ទួលលោកយាយម៉ៅ បានប្រទះឃើញករណី ម៉ូតូសណ្តោងរ៉ឺម៉ក គ្មានផ្លាកលេខ ១គ្រឿង ដឹកជ្រូករស់ចំនួន១១ក្បាល ដែលមានទងន់សរុបចំនួន ១១១៦ គគ្រ ដែលមានម្ចាស់ឈ្មោះ ភួង ធី ភេទស្រី សញ្ញាតិខ្មែរកាន់អត្តសញ្ញាណប័ណ្ណ លេខ ០៥១៥០៥៨២៩ អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិស្វាយទោល ឃំជៃកំពកស្រុក ព្រះស្តេច ខេត្តព្រៃវែង បានដឹកជ្រូករស់ចំនួន១១ក្បាល មានទម្ងន់សរុប ១១១៦ គីឡូក្រាម ពីវៀតប្រទេសណាម ក្រោយពីសមត្ថកិច្ច ឃាត់សាកសួ គាត់បាន ឆ្លើយថា គាត់បាននាំជ្រូក ចំនួន ១១ក្បាលនេះ ពីវៀតណាមក្នុងគោលបំណង ចូលមកលក់នៅផ្សារទ្រា ឃុំ អង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន ជ្រូកចំនួន១១ក្បាល ដែលមានទម្ងន់សរុប១១១៦គីឡូក្រាម ត្រូវបានសមត្ថកិច្ចប្រគល់ជូនអង្គភាព មន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង ដើម្បីយកមករក្សាទុក នឹងចាត់ការតាមនីតិវិធីបន្ត ។
ឆ្លៀតក្នុងពេលនេះដែរ មន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្ត សូមថ្លែងនូវការកោតសរសើរដ៏ស្មោះចំពោះសមត្ថកិច្ច នគបាលការពារប្រំដែន និងសមត្ថកិច្ចគយទាំងអស់នៅព្រំដែន ដែលបាន សហការល្អយកចិត្តទុកដាក់ខ្ពស់ ចូលរួមទប់ស្កាត់ការនាំជ្រូករស់ នឹងផលិតផលសាច់ជ្រូក ពីវៀតណាម ចូលមកកម្ពុជាយើង ក្នុងគោលបំណងការពារការរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វិក នឹងសូមអំពាវនាវដល់បងប្អូនអាជីវករ សូមបញ្ឃប់ជាបន្ទាន់ នូវទង្វើខាងលើនេះ ដើម្បី ការពារផលប្រយោជន៍ ប្រជាពលរដ្ឋយើងទាំងអស់គ្នា ៕