ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារភាពងងឹតមើលផ្លូវមិនឃើញ បង្ក គ្រោះថ្នាក់​ចរាចរម៉ូតូនិងម៉ូតូ ស្លាប់​ ៣​នាក់​ របួ​ស​ធ្ងន់​ ស្រាល​ ៤នាក់​

68

កំពង់ស្ពឺ​ ÷ គ្រាន់តែគ្រោះថ្នាក់​ចរាចរម៉ូតូនិងម៉ូតូ ស្លាប់​ ៣​នាក់​ របួ​ស​ធ្ងន់​ ស្រាល​ ៤នាក់​(ក្មេង​តូចម្នាក់)​ នៅ​លេីផ្លូវ​លំ​ ស្ថិតក្នុង​ភូមិត្រពាំងប្រិយ៍​ កាលពីថៃ្ង​ទី៧ ខែកក្កដា​ ឆ្នាំ​២០១៩​។

ករណី​គ្រោះថ្នាក់​ចរាចរបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់​ នៅចំណុចភូមិត្រពាំងប្រិ​យ៍ ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច​ លើផ្លូវលំ រវាង​ម៉ូ​​ តូ​ ០២​គ្រឿង​បេីកបរ​ ក្នុងទិសដៅបញ្រ្ចាសគ្នា មកដល់ចំណុចខាងលើបានបុកគ្នាយ៉ាងពេញទំហឹង​ ម៉ូតូ​ HONDA C 125cc ពណ៌​ខ្មៅ​ ឆ្នាំ២០១០​ពាក់ស្លាកលេខកំពង់ស្ពឺ 1H-2522​ អ្នកបើកបរ ឈ្មោះ នី ណាត ភេទប្រុស​ អាយុ​ ២៤ឆ្នាំ ឌុបគ្នា០​២នាក់ឈ្មោះ ភឿង សុខណា អាយុ២៤ឆ្នាំរបួសធ្ងន់​ និងឈ្មោះស៊ឺន ស៊ី  អាយុ២១ឆ្នាំ រស់នៅភូ​មិ​ក្រាំងក្រូច​ ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច របួស​ធ្ងន់​

បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក​ HON​D​A គុបជ្រុង​ ពណ៌ទឹកប្រាក់ បើកបរ ដោយឈ្មោះ  ប្រាក់ វង់ ភេទប្រុស អាយុ​ ៥១ឆ្នាំ(ស្លាប់)​ ឌុប ប្រ​ពន្ធ ឈ្មោះងូន គីមឡេង​ អាយុ៣០ឆ្នាំ និងកូនតូច ឈ្មោះវង់ ស្រីស អាយុ​ ៧ឆ្នាំ នៅ​ភូមិព្រៃទទឹង ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់​ពីសមត្ថកិច្ចមូលដ្ឋាន​អោយដឹងថា អ្នកបេីកម៉ូតូស្លាប់ទាំងពីរនាក់នៅនឹងកន្លែង​ មូល​ហេតុ​ដោយសារតែ​ងងឹត មេីលមិនច្បាស់ទេីបបុកតែម្ដង ចំណែកអ្នករងរបួសត្រូវបាន សមត្ថកិច្ចបញ្ជូនទៅមន្ទីពេទ្យខេត្ត ព្យាបាល​សង្រ្គោះ​ សព​ត្រូវប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបា​ន​យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងដីវ៉ាយ កសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង