ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកអង្គការជីវិតសត្វស្លាបអន្ដរជាតិប្រចាំកម្ពុជា អំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមការពារព្រៃឈើ និងសំបុកសត្វត្រយង

44

ភ្នំពេញ៖ នាយកអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា​ បាន​អំពាវនាវ​ ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចូល​រួមការ​ពារ​ព្រៃឈើ​ និង​ការពារ​សំបុក​សត្វ​ត្រយង​ ខណៈ​ពូជ​សត្វ​នេះ ​កំពុង​ជិត​ផុត​ពូជ​អស់ហើយ​នៅ​ពិភពលោក​ ហើយ​បច្ចុប្បន្ន​មានតែ​ប្រទេស​ចំនួន​បី ​រួមមាន កម្ពុជា ឡាវ​ និង​ឥណ្ឌូនេស៊ី​ ក្នុងនោះ​កម្ពុ​ជា​មាន​វត្តមាន​សត្វ​ត្រយង​ច្រើន​ជាងគេ ​។

នាយក​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ​Bird life លោកប៊ូ វិ​រៈស​ក្ស ​បបានបញ្ជាកឲ្យដឹងនៅថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៩ នេះថា៖ នៅក្នុង​ឆ្នាំ​២០១៩​នេះ ​អង្គការ រក្សាសត្វស្លាបអន្ដរជាតិ​រំពឹងថា​ ចំនួន​វត្តមាន​សត្វ​ត្រយង ​នៅ​កម្ពុជា​នឹង​បន្ត​កើន​ឡើង​ថែមទៀត​ ខណៈ​ចាប់ពី​ខែកក្កដា ​នេះ រហូតដល់​ខែតុលា​ ឆ្នាំ​២០១៩​ ក្រុមការងារ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ នឹង​ចុះ​ធ្វើ​ជំរឿន​រាប់​ចំនួន​សត្វ​ត្រយង​ចង្កំ​-​ក​-​ស ​ដើម្បី​តាមដាន​អំពី​ទំនោរ​ នៃ​ប្រជា​សាសន៍​សរុប​របស់​សត្វ​ត្រយង​។ លោក​បានបញ្ជាក់ថា៖ ​អស់​រយៈពេល​ជាង​៥ឆ្នាំ​មកហើយ ​ដែល​អង្គការ​បាន​ចុះ​ធ្វើ​ជំរឿន​សត្វ​ត្រយង​នៅ​កម្ពុជា​។​ តាម​ការធ្វើ​ជំរឿន​នៅក្នុង​ឆ្នាំ​២០១៨​ ចុងក្រោយ​នេះ អង្គការ​បាន​រក​ឃើញ​ថា​ នៅលើ​ពិភពលោក​ មាន​សត្វ​ត្រយង​ចង្កំ​-​ក​-​ស ​មាន​ប្រ មាណ​ជិត​១០០០​ក្បាល​ ក្នុងនោះ​កម្ពុ​ជា ​មាន​សត្វ​ត្រយង​ចង្កំ​-​ក​-​ស​ ជាង​៥៤០​ក្បាល​ ដែលដែលស្នើជាង៨០ភាគរយ នៃ​សត្វ​ត្រយង​ នៅលើ​ភពផែនដី​យើង​នេះ ​។ កម្ពុជា​មានពូជ​សត្វ​ត្រយង​នេះ ​ចំនួន​ពីរ​ប្រភេទ​រួមមាន ​៖ ពូជ​សត្វ​ត្រយង​ចង្កំ​-​ក​-​ស​ និង​ពូជ​សត្វ​ត្រយង​យក្ស ​ដែល​ជា​ពូជ​សត្វ​តំណាង​អត្តសញ្ញាណ​ព្រលឹង​ជាតិខ្មែរ​ ហើយ​បច្ចុប្បន្ន​ពូជ​សត្វ​ទាំងនេះ បាន​ និងកំពុង​រង​ការបាត់បង់​បន្តិច​ម្តងៗ​ ដោយសារ​ការ​បរ​បាញ់​ខុសច្បាប់​ ការបំផ្លាញ​សំបុក និង​ការ​ថមថយ​ ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែល​សត្វ​ត្រយង​រស់នៅ​។ក្នុង​រដូវវស្សា​ចាប់ពី​ខែ​កក្កដា ដល់​ខែ តុលា​ សត្វ​ត្រយង​ចង្កំ​-​ក​-​ស ចូលចិត្ត​ហើរ​លក្ខណៈ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម​ធំ​,រស់​នៅក្នុង​សំបុក​តំបន់​ព្រៃឈើ​ នៅក្នុង​ខេត្ត​ចំនួន​៥ រួមមាន​៖ ១.នៅ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​,២.​ស្រុក​លំផាត់​ ខេត្តរតនគីរី​, ៣.​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​,៤.​តំបន់​គូ​លេន​ព្រហ្ម​ទេព ខេត្តព្រះវិហារ​ និង​ទី​៥.​នៅ​តំបន់​ស្រែ​ពក​ ខេត្ត​មណ្ឌល​គី​រី ​៕

អត្ថបទដែលជាប់ទាក់ទង