ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងឪពុកផឹកសុីស្រវឹងរាល់ថ្ងៃមិនខ្វល់នឹងការរកសុីកូនប្រុសទើបអាយុ១៥ឆ្នាំជិះកង់ចេញពី ខេត្តតាកែវមកដល់ភ្នំពេញ

143

ភ្នំពេញ៖ក្មេងប្រុសចិត្តធំ១រូបបានសំរេចចិត្តជិះកង់១គ្រឿងចេញពីខេត្តកែវមកភ្នំពេញក្រោយពីខឹងលោកឱពុកចូលលចិត្តពិសារស្រាជាងប្រកបរបរកសិករដោយអស់កម្លាំងមកឈប់ក្រោមស្ពានប្រជាពលរដ្ឋប្រទះឃេីញបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១១ខែកក្ដដាឆ្នាំ២០១៩នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យសង្កាត់ទំនប់ទឹកខណ្ឌចំការមន

ក្មេងប្រុសមានឈ្មោះមុននីភេទប្រុសអាយុ១៥ឆ្នាំមុខរបរថ្នាក់ទី០៩B វិទ្យាល័យច័ន្ទសារុនស្ថិតនៅភូមិត្រពាំងទឹមឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវបានប្រាប់អ្នកយកព័ត៍មានអោយដឹងថាគាត់ខឹងលោកឪពុកឈ្មោះតក់ផលហៅនាងអាយុ៥៥ឆ្នាំនិងម្ដាយឈ្មោះនូចសាភ័ណ្ឌអាយុ៤៩សព្វថ្ងៃមាន

បងប្អូន៧នាក់ប្រុស៥ស្រី២ខ្លួនជាកូនទី៧ដោយមូលហេតុចាកចេញពីផ្ទះឆ្ងាយពីស្រុកកំណេីតមករកបងប្រុសបង្កេីតឈ្មោះតក់សុភ័ក្រ្តអាយុ៣៥ឆ្នាំស្នាក់នៅភ្នំពេញដេីម្បីសុំមកស្នាក់នៅនិងរកការងារធ្វេីដេីម្បីសន្សំលុយអោយម្ដាយវិញដោយសារលោកឱពុកមួយថ្ងៃគិតតែពិសារថ្នាំមិនលួស១ថ្ងៃទេហេីយរាល់ថ្ងៃទ្រាំលេងបានទេីបជិះកង់ទាំងកំហឹងមករកបងប្រុសទាំងមិនស្គាល់ផ្ទះបងបង្កេីតនិងមានលុយជាប់ខ្លួនតែ៣៥០០រៀលប៉ុណ្ណោះលុយនេះបានដោយដេីររេីសអេតចាយយកទៅលុយបានមកធ្វេីដំណេីរទិញបាយនិងទឹកហូបតាមផ្លូវ

   ក្មេងប្រុសបញ្ជាក់ថារូបគេបានចាកចេញពីផ្ទះធ្វេីដំណេីរកង់តាំងពីវេលាម៉ោង៣រសៀលថ្ងៃទី១០រហូតមកដល់ព្រឹកថ្ងៃទី១១ខែកក្ដដាឆ្នាំ២០១៩ធាក់កង់មកដល់ភ្នំពេញហេីយរូបគាត់តាំងចិត្តថាមិនត្រលប់ទៅវិញជាដាច់ខាត

លោកសែមសុថុននាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកខណ្ឌចំការមនបានបញ្ជាក់ថាក្រោយពីទទួលបានព័ត៍មានតាមរយះប្រជាពលរដ្ឋប្រទះឃេីញក្មេងវង្វេងផ្លូវនៅចំណុចក្រោស្ពានអាកាសរួចក៏ប្រញ្ញាប់ចុះទៅសាកសួរនាំតែពេលមកដល់ឃេីញមានអាការ:ភ័យខ្លាចនិយាយមិនចេញរួចសមត្ថកិច្ចយេីងបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលរកកន្លែងស្ងាត់និងទិញចំនីអាហារអោយហូបឆ្អែតសិនចាំសួរបន្តទៀតរហូតដល់ម៉ោង០៨និង៣០នាទីថ្ងៃដដែលក៏សួរនាំដឹងពីមូលហេតុគេចពីផ្ទះហេីយសមត្ថកិច្ចខិតខំពន្យល់ណែនាំថាខ្លួនយកនៅក្មេងត្រូវខិតខំរៀនសូត្រយកចំណេះដឹងមកពន្យល់ឪពុកឈប់ពិសារនាំអោយប៉ះពាល់ខូចសុខភាពក្រោយមកក្មេងប្រុសបានយល់និងព្រមត្រកប់ទៅស្រុកកំណេីតវិញដោយសមត្ថកិច្ចទិញសំលៀកបំពាក់អោយ២កំប្លេរនិងលុយតិចតួចនិងទិញបាយទឹកសំរាប់ជិះតាក់សុីត្រលប់ទៅវិញក្នុងនោះដែរសមត្ថកិច្ចក៏មានចិត្តអាណិតកូនប្រុសគេកូនប្រុសយេីងបេីសិនជាយេីងធ្វេីជាឱពុកគេហេីយត្រូវយកជាគំរូល្អអោយកូនចៅដេីម្បីធ្វេីតាមខ្លួន

 

អត្ថបទដែលជាប់ទាក់ទង