ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេសុី (MAI WP) ពង្រៀងអនុសារណៈយោគយល់គ្នាជាមួយអង្គការមូលនិធិអភិវឌ្ឃន៍មុស្លិមកម្ពុជា (CMDF) លើអាហារូករណ៍សិស្សនិស្សិតកម្ពុជា បន្តការ សិក្សានៅប្រទេសម៉ាឡេស៊ី

41

ភ្នំពេញ៖ លោក យោប អះស្ការី អនុរដ្ឋលេខាធិ ការក្រសួងធម្មការ និងសាសនា ក្នុងនាមអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេសុី(MAIWP)ទទួលបន្ទុកផ្នែកអាហារូបករណ៍ ។ ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍១០ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩ នៅឯទីស្នាក់ការកណ្តាលក្រុមឯកទេស ហាឡាល់ កម្ពុជារាជធានីភ្នំពេញ ។
លោក យោប អះស្ការី បានឲ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងសងខាងបានឯកភាពគ្នារៀបចំព្រាងអនុសារណៈយោគយល់គ្នា ក្នុងការទទួលសិស្សនិស្សិតកម្ពុជាប្រចាំឆ្នាំចាប់ពី១០នាក់ឡើងទៅ ដើម្បីបន្តការសិក្សានៅឯប្រទេសម៉ាឡេស៊ី។
ការសិក្សាបែងចែកជា២ ផ្នែកផ្សេងគ្នា
គឺ១ ថ្នាក់អនុវិទ្យាល័យ និង វិទ្យាល័យ សំរាប់សិស្សនិស្សិតដែលមានអាយុចន្លោះពី ១៣ ឆ្នាំទៅ ១៧ ឆ្នាំ ២ ផ្នែកបណ្ដុះបណ្ដាលបច្ចេកទេសវគ្គខ្លីរយេះពេល១ ទៅ២ ឆ្នាំសំរាប់សិស្សនិស្សិតដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ លើផ្នែកជំនាញស្ថាបត្យកម្ម អគ្គិសនី ចុងភៅកុំព្យូទ័រ កាត់ដេរ និងក្រាហ្វិកកុំព្យូទ័រ ។
ការចំណាយលើការសិក្សាទាំង ២ ផ្នែកខាងលើ រួមមានការស្នាក់នៅ ហូបចុក ធានារ៉ាប់រង វីសា និងថវិកាហោប៉ៅជាដើម គឺជាការរ៉ាប់រង ១០០ ភាគរយរបស់ MAIWP ។
លោកយោបល់ អះស្ការី បានរំលឹកថា៖ ក្រៅពីវិស័យអប់រំ MAIWP បានចូលរួមឧបត្ថម្ភថវិកាជាច្រើន សម្រាប់សាងសង់ និងទិញដីពង្រីកទីធ្លាសាលា​អាន់នៀកម៉ះភូមិ៤ ​សាងសង់អន្តេវាសិកដ្ឋានសិស្សនៅភូមិពោធិឥន្ទ ខេត្តត្បូងឃ្មុំ បោះពុម្ភសៀវភៅសិក្សាឥស្លាមគ្រប់កំរិត សំលៀកបំពាក់ថ្វាយបង្គំបុរសស្រ្តី និងគ្រួសារភ្លើងឆេះផ្ទះ អណ្តូងទឹក រួមនឹងការងារមនុស្សធម៌ជាច្រើនទៀត ៕

ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង