រថភ្លើងពីរបុកគ្នាសម្លាប់មនុស្ស១១នាក់ និងរបួស៦០នាក់ នៅប៉ាគីស្ថាន
ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់និងជាង ៦៦នាក់បានរងរបួសនៅពេលរថភ្លើងពីរបុកគ្នានៅភាគកណ្តាលប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ដោយនាយករដ្ឋមន្ត្រីបានស្តីបន្ទោសដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកចាស់ដែលបានធ្លាក់ចុះ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ Sadiqabad នៃស្រុក Rahim Yar Khan ភាគខាងត្បូងខេត្ត Punjab ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបបាននិយាយថារថភ្លើងដឹកអ្នកដំណើរដែលធ្វើដំណើរចេញពីទីក្រុង Lahore ភាគខាងកើតបានបុករថភ្លើងដឹកទំនិញដែលបានឈប់នៅផ្លូវដែក។