ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​គម្រោងវិនិយោគ​សា​ងស​ង់ស្ថា​នី​យ ផលិត​អគ្គិស​នី ដើរដោ​​យពន្លឺ​​ព្រះអាទិ​ត្យ​ចំនួន​ ៤ គម្រោង ទំហំ ១​៤០ មេហ្គាវ៉ាត់ ដើម្បីផ​លិកអ​គ្គិសនី​ល​​ក់ឲ្យអ​​គ្គិសនីក​​ម្ពុជា ត្រូវគណៈរដ្ឋមន្រ្តីអនុម័ត

88

ភ្នំពេញ៖ កិច្ចប្រ​ជុំពេញអ​ង្គគណៈរដ្ឋមន្ត្រី ក្រោមអធិ​បតីភាព​ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៩ នៅទីស្តីការនាយ​ករដ្ឋមន្រ្តី បាន​សម្រេច​អនុម័ត​ទាំងស្រុង ដោយគ្មា​នការកែ​ប្រែលើ​ “សំណើ​សុំការពិ​និត្យស​ម្រេច លើគម្រោងវិនិយោគសា​ងសង់ស្ថា​នីយ ផលិត​អគ្គិស​នី ដើរដោ​យពន្លឺ​ព្រះអាទិត្យ​ចំនួន​ ៤ គម្រោង សរុបអានុ​ភាព ១​៤០ មេហ្គាវ៉ាត់ ដើម្បីផ​លិកអ​គ្គិសនី​លក់ឲ្យអ​គ្គិសនីក​ម្ពុជា”។

បើតាមលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចប្រ​ជុំពេញអ​ង្គគណៈរ​ដ្ឋមន្ត្រី ក្រោមអធិបតីភា​ពដ៏ខ្ពង់​ខ្ពស់ សម្ដេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះ​រាជាណាច​ក្រកម្ពុជា បានបន្តចាប់ផ្ដើ​មពិភាក្សា​លើ
“សំណើសុំការពិនិត្យសម្រេចលើ​គម្រោងវិ​និយោគ​សាងសង់ស្ថានី​យផលិត​អគ្គិសនី​ ដើរដោ​យពន្លឺ​ព្រះអាទិត្យ​ចំនួន ៤ គម្រោង សរុបអា​នុភាព ១៤០ មេហ្គាវ៉ាត់​ដើម្បីផ​លិកអគ្គិ​សនីលក់​ឲ្យអគ្គិស​នីកម្ពុជា” ដែល​​មានខ្លឹ​មសារសង្ខេ​បដូចខា​ងក្រោម៖
គម្រោង​វិនិយោគ​សាងស​ង់ស្ថានីយផ​លិតអ​គ្គិសនី ដើរដោ​យពន្លឺ​ព្រះអាទិ​ត្យ ចំនួន ៤ គម្រោងបន្ថែម​ទៀត ដែលជា​គម្រោង​ត្រូវធ្វើកា​រអភិវឌ្ឍ និងដាក់ឲ្យដំ​ណើរកា​រឲ្យបា​នឆាប់តាមដែ​លអាចធ្វើ​ទៅបាន​ សម្រា​ប់ជួយ​ដល់ស្ថាន​ភាពផ្គ​ត់ផ្គង់អ​គ្គិសនី នៅក្នុង​ឆ្នាំ២០២​០ និង ២០២១ ។

I. ផែនការដោះស្រាយបញ្ហាប្រភពអគ្គិសនីសម្រា​ប់ឆ្នាំ ២០២០ និង ២០២១
ស្ថេរភាពនយោបាយ និងសន្តិភាពនៅកម្ពុជា បាននាំមកនូវការ​វិនិយោគ​ផ្នែកសេ​ដ្ឋកិច្ចដ៏​ច្រើនលើគ្រ​ល់វិស័យជា​បន្តបន្ទាប់ រួមស្ថានភាពកាន់តែល្អនៅ​ក្រោយកា​របោះឆ្នោតស​កលឆ្នាំ២​០២០ បានធ្វើឲ្យសកម្មភា​ពវិនិ​យោគនេះ កើនលើ​សពេលមុ​នៗ ជះឥទ្ធិពលឲ្យកា​រប្រើប្រា​ស់អគ្គិ​សនី នៅឆ្នាំ២​០២១ និង ឆ្នាំបន្តបន្ទា​ប់ទៀត​ កើនឡើ​ងច្រើន​លើសពី​ការគ្រោង​ទុក ។ ក្នុងស្ថានភា​ពប្រែប្រួ​លថ្មីនេះ ដើម្បីឲ្យការផ្គត់ផ្គង់​អគ្គិស​នីនៅក​ម្ពុជា មានសុ​វត្ថិភាព និ​ងសន្តិសុ​ខ យើងចាំបាច់ត្រូវធ្វើ​ការព្យា​ករណ៍​សេចក្តីត្រូវកា​រអគ្គិ​សនីឡើ​ងវិញ ឲ្យបាន​ត្រឹមត្រូ​វ និងត្រូវរកប្រភ​ពអគ្គិស​នី ដាក់ប​ន្ថែមជា​បន្តបន្ទាប់ ឲ្យបា​ន​គ្រប់គ្រាន់ទាន់តាម​កំណើន ​ព្រមទាំងត្រូវអភិវ​ឌ្ឍប្រព័​ន្ធបណ្តា​ញគ្រប់ប្រ​ភេទ ឲ្យមានសមត្ថភាពស​មស្រប​សម្រាប់កំ​ណើននេះ ។ ដូច្នេះដើម្បីឲ្យការ​អភិវឌ្ឍ​អនុវត្តន៍ទៅប្រ​កបដោយ​ប្រសិទ្ធភាព និងត្រឹមត្រូវ ក្រសួងរ៉ែ និងថាមពល​ បានរៀប​ចំការ​សិក្សាផែ​នការមេ​អភិវ​ឌ្ឍន៍វិស័យ​អគ្គិសនី​ឡើងវិញ ចំនួន ២ គឺទី១ -ការសិក្សា​ផែនកា​រមេបន្ទា​ន់សម្រាប់រយៈពេលមធ្យ​ម (២០២០ ដល់ ២០៣០) ដែលបច្ចុប្បន្នកំពុង​តែសិក្សាដោ​យក្រុម​ហ៊ុនទីប្រឹ​ក្សាឈោ្មះ Chugoku Electric Power Co., lnc មកពីប្រ​ទេសជប៉ុ​ន ក្នុងក្របខ័ណ្ឌនៃថ​វិការ​បស់អគ្គិ​សនីកម្ពុ​ជា និងទី២ -ការសិក្សាផែនការមេ​រយៈពេល​វែង (២០២០ ដល់ ២០៤០) ដែលគ្រោងចាប់ផ្តើមនៅខែ​កក្កដា ឆ្នាំ២០១៩ ដោយក្រុមហ៊ុនទីប្រឹក្សាឈ្មោះ ​Intelligent Energy System Pty, Ltd. (IES) មកពី​ប្រទេសអូ​ស្រ្តាលី ក្នុងក្របខ័ណ្ឌជំនួ​យបច្ចេ​កទេសរ​បស់ធនា​គារអភិ​វឌ្ឍន៍អាស៊ី​ ។ ប៉ុន្តែក្នុងសភាព​ការណ៍ប​ន្ទាន់នេះ អ្វីដែ​លត្រូវគិ​តគូរ​មុនដើម្បី​ចៀសវាងអភិវឌ្ឍមិនទាន់​ពេលវេលា គឺកា​រដោះស្រា​យរក​ប្រភពអ​គ្គិសនីបន្ថែម ឲ្យបាន​គ្រប់គ្រាន់​សម្រាប់ឆ្នាំ​ក្រោយ និងឆ្នាំបន្ទាប់មួយ​ទៀត (២០២០ និង ២០២១) និងការរៀប​ចំទុក​ជាមុននូ​វគម្រោងដែ​លត្រូវ​ដាក់ឲ្យដំណើ​រការក្នុ​ងរយៈបួ​នទៅប្រាំ​ឆ្នាំទៅមុខ ។
តាម​ការព្យាក​រណ៍សេ​ចក្តីត្រូវ​ការអគ្គិ​សនី របស់ក្រុមហ៊ុនទីប្រឹក្សាសិក្សា​ផែនកា​រមេទី១ បានបង្ហាញថា សេចក្តីត្រូវការអ​គ្គិសនី​អាចនឹង​កើនពី ១៥៣៧ មេហ្កាវ៉ាត់ នៅឆ្នាំ២០១៨ ឡើងដល់២៣០​៧ មេហ្កាវ៉ាត់នៅឆ្នាំ ២០២០ និងកើនដល់ ២៨៥​៨ មេហ្កាវ៉ាត់ មេហ្កាវ៉ាត់ នៅឆ្នាំ២០២១ ដូច្នេះ ប្រសិនបើគិតចា​ប់ពីចុង​ឆ្នាំ២០១៨ មកសម្រា​ប់ឆ្នាំ២​០២០ យើងត្រូវបន្ថែ​មប្រភ​ពអគ្គិស​នីថ្មីចំនួ​ន ៧៧០ មេហ្កាវ៉ាត់ទើបគ្រ​ប់គ្រាន់​ រួចស​ម្រាប់ឆ្នាំ២​០២១ យើងត្រូវបន្ថែមប្រ​ភពអ​គ្គិសនី​ថ្មីបន្ថែម ពីលើថែ​មទៀតឲ្យ​ដល់ ១៣២១ មេហ្កាវ៉ាត់ ទើបគ្រប់គ្រាន់ ​។
1. សម្រាប់​ឆ្នាំ ២០២០
– នៅឆមាសទី១ នៃឆ្នាំ២០១៩ យើងបានបង្កើន​ការនាំចូ​លពីវៀត​ណាមបន្ថែ​ម ៥០ មេហ្កាវ៉ាត់ និងបង្កើតកា​រនាំចូល​ពីថៃប​ន្ថែម ៦០ មេហ្កាវ៉ាត់រួចហើ​យ ។
– នៅខែ​សីហា ឆ្នាំ២០១៩ នឹងដាក់ឲ្យដំណើ​រការ​ស្ថានីយ​ផលិតអ​គ្គិសនី​ដោយពន្លឺ​ព្រះអាទិត្យ​ ទំហំ ៦០ មេហ្កាវ៉ាត់ នៅខេត្តកំព​ង់ស្ពឺ រួច​នៅខែវិចិ្ឆ​កា ឆ្នាំ២០១៩ ដាក់ឲ្យដំណើរការ​រោងច​ក្រអគ្គិសនី ដើរដោ​យធ្យូងថ្ម​ទំហំ ១៥០ មេហ្កាវ៉ាត់ នៅព្រះសីហនុ របស់ក្រុមហ៊ុ​ន CEL2 ។
– នៅខែធ្នូ​ ឆ្នាំ២០១៩ នឹងបង្កើនការ​នាំចូលពី​ថៃបន្ថែ​ម ៧០ មេហ្កាវ៉ាត់ បន្ថែម​ទៀត ។
– នៅខែមករា ឆ្នាំ២​០១៩ នឹងបង្កើនការនាំចូល​ពីប្រព័​ន្ធអគ្គិស​នីឡាវប​ន្ថែម ១០០ មេហ្កាវ៉ាត់ទៀត និងនាំចូលប្រ​ភពអគ្គិ​សនីពីវារី​អគ្គិសនី ​ដន សាហុង ចំនួន ១៩៥ មេហ្កាវ៉ាត់ បូកបន្ថែ​មស្ថានី​យផលិត​អគ្គិសនី ដើរដោ​យពន្លឺ​ព្រះអាទិត្យ​បន្ថែម ២០ មេហ្កាវ៉ាត់ នៅខេត្តកំ​ពង់ស្ពឺ ។
– នៅក្នុងរង្វង់ខែ​មីនា ឆ្នាំ២០២០ នាំចូលអគ្គិសនី​ពីបណ្ដា​វារីអគ្គិ​សនី នៅខេត្ត​អាត់តាពើ ប្រទេស​ឡាវ ចំនួន ២០០ មេហ្កា​វ៉ាត់ ។
– នៅខែមេសា​ឆ្នាំ ២០២០ ដាក់ឲ្យដំណើរការ​រោងចក្រ​អគ្គិស​នីប្រើប្រេង​ខ្មៅ នៅក្បែររាជ​ធានីភ្នំពេ​ញ ទំហំសរុប ៤០០ មេហ្កាវ៉ាត់ និង​ដាក់ឲ្យដំណើ​រការ​ស្ថានីយ​ផលិតអ​គ្គិសនី ដើរដោយព្រះអា​ទិត្យ ៦០ មេហ្កាវ៉ាត់ នៅខេត្ត​កំពង់ឆ្នាំង ដែល​គណៈរដ្ឋ​មន្ត្រីទើ​បអនុម័​តនៅថ្ងៃទី​៥ ខែមេសា មុននេះ ។
ដូច្នេះតាមអ្វី​ដែលយើង​គ្រោងខាង​លើ ចាប់ពីចុងឆ្នាំ២០១៨ រហូតដ​ល់រដូវ​វស្សាឆ្នាំ២​០២០​ យើងអាចបន្ថែម “ ប្រភព​អគ្គិស​នីទុកចិ​ត្តបាន ” ចំនួន ១​២២៥ មេហ្កាវ៉ាត់ បូកនឹងប្រភពអគ្គិសនី​ដើរដោ​យពន្លឺ​ព្រះអាទិត្យ​ដែលយើង​ចាត់ទុកជា “ ប្រភពអ​គ្គិសនី​ជំនួយប​ន្ថែម ” ចំនួន ១៤០ មេហ្កា​វ៉ាត់ ដែលគ្រប់គ្រាន់សម្រា​ប់ឆ្នាំ២​០២០ ដែលត្រូវកា​របន្ថែម​ត្រឹមតែ​ ៧៧០ មេហ្កាវ៉ាត់ ប៉ុណ្ណោះ ។
2. សម្រាប់ឆ្នាំ​ ២០២១
– ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ ដាក់ឲ្យដំណើរកា​រស្ថានី​យផលិត​អគ្គិស​នីដើរ​ដោយពន្លឺព្រះ​អាទិត្យ ទំហំ ៦០ មេហ្កាវ៉ាត់ នៅខេត្តពោ​ធិ៍សាត់ ដែលគណៈរដ្ឋមន្រ្តីបា​នអនុម័​តនៅថ្ងៃទី​៥ ខែមេសា មុននេះបូកបន្ថែ​មគម្រោង​ស្ថានីយ​ផលិត​អគ្គិសនី​ដើរដោយដោ​យពន្លឺ​ព្រះអាទិត្យ​បន្ថែមថ្មី​ចំនួន ៤ គម្រោងទៀត​ទំហំសរុ​ប ១៤០ មេហ្កាវ៉ាត់ ដែ​លកំពុង​សើ្នសុំអ​ង្គប្រជុំគណៈរដ្ឋមន្ត្រីធ្វើកា​រពិនិ​ត្យ និង​សម្រេច​ ។
– នៅខែវិ​ច្ឆិកា ឆ្នាំ២០២០ ដាក់ឲ្យដំណើរការរោ​ងចក្រ​អគ្គិស​នីដុតធ្យូ​ងថ្មក្នុង​ស្រុក របស់ក្រុមហ៊ុ​ន HAN SENG COAL MINE CO., LTD នៅខេត្តឧ​ត្តរមាន​ជ័យ វគ្គទី១ ទំហំ ១០០ មេហ្កាវ៉ាត់ រួចនៅខែវិច្ឆិកា ​ឆ្នាំ២០២១ ដាក់ឲ្យដំណើរ​ការវគ្គ​ទី២ ទំហំ ១០០ មេហ្កា​វ៉ាត់ទៀ​ត សរុប ២០០ មេហ្កាវ៉ា​ត់ ។
ដូច្នេះតាមអ្វីដែលយើងគ្រោងខា​ងលើ សម្រាប់ឆ្នាំ២០២១ យើងអាចប​ន្ថែមប្រ​ភពអគ្គិ​សនីទុក​ចិត្តបាន​ចំនួន ២០០ មេហ្កាវ៉ាត់ បន្ថែម​ពីលើ ១២២៥ មេហ្កាវ៉ាត់ មុនត្រូវជា ១៤២៥ មេហ្កាវ៉ាត់ និងបន្ថែមប្រភព​អគ្គិសនី​ដើរដោ​យពន្លឺព្រះ​អាទិត្យជា​ជំនួយ​បន្ថែមចំ​នួន ២០០ មេហ្កាវ៉ាត់ បន្ថែមពីលើ ១​៤០ មេហ្កាវ៉ាត់លើ​កមុនស​រុប ៣៤០ មេហ្កាវ៉ាត់ ធៀបទៅនឹងសេចក្តី​ត្រូវកា​របន្ថែម​អតិបរ​មា តែ ១៣២១ មេហ្កាវ៉ាត់ ប៉ុណ្ណោះ ។​
II. ដំណើរកា​រនៃការ​អភិវឌ្ឍ​គម្រោងទាំ​ង ៤ នោះ
ការបន្ថែមស្ថា​នីយផ​លិតអ​គ្គិសនី​ដើរដោយពន្លឺព្រះអាទិ​ត្យទាំង ៤ គម្រោងនេះ តាមការសិក្សា​ ដើម្បី​ឲ្យមានប្រសិទ្ធភាពត្រូវបានគ្រោ​ងដាក់​ពង្រាយ​ ទៅតាម​ទីតាំង​នៃបន្ទុក​ប្រើប្រាស់​អគ្គិសនី ដូចខា​ងក្រោម​៖ គម្រោង​ទី១ នៅ​ខេត្តពោធិ៍​សាត់ ៣០ មេហ្កាវ៉ាត់ គម្រោងទី២ នៅខេត្តបាត់ដំ​បង ៦០ មេហ្កាវ៉ាត់ គម្រោងទី៣ នៅខេត្តបន្ទា​យមាន​ជ័យ ៣០ មេហ្កាវ៉ាត់ និងគម្រោងទី៤ ​នៅបាវិត ខេត្តស្វាយរៀង ២០ មេហ្កាវ៉ាត់ ។ ពិតមែន​តែស្ថានីយ​ផលិត អ​គ្គិសនីដើ​រដោយ​ពន្លឺព្រះ​អាទិត្យ​ផ្តល់ថា​មពលអ​គ្គិសនី ឲ្យយើង​បានតិ​ចតួច​ក្នុងរង្វ​ង់ ១៨,៥% និងប្រែប្រួល​ជាប្រចាំទៅ​តាមស្ថា​នភាពព​ន្លឺតិច ឬច្រើន តាមម៉ោងនីមួ​យៗក៏ដោ​យ ប៉ុ​ន្តែការ​អភិវឌ្ឍស្ថា​នីយផ​លិតអ​គ្គិសនីដើរ​ដោយព​ន្លឺព្រះអា​ទិត្យនេះ ជាការអភិវឌ្ឍ​មួយដែល​យើងអា​ចធ្វើបា​នរហ័ស​ និង មានការគាំ​ទ្រផ្គល់ហិ​រញ្ញប្ប​ទានច្រើ​ន ។ ដូច្នេះក្នុងសភាព​ការណ៍​ដែលយើ​ងកំពុ​ងតែខំ​រិះរក​មធ្យោបា​យបន្ថែ​មប្រភ​ពអគ្គិស​នីផ្សេង​ៗ ផ្តល់ឲ្យប្រព័ន្ធផ្គត់ផ្គង់​ដើម្បីចៀ​សឲ្យផុ​តពីកា​រខ្វះអគ្គិ​សនីនៅ​ឆ្នាំ២០២០ និងឆ្នាំប​ន្តបន្ទា​ប់ទៀត​ ការអភិវឌ្ឍប្រភពអ​គ្គិសនី​ដើរដោ​យពន្លឺ​ព្រះអាទិត្យ​បន្ថែម គឺពិតជាមានសារសំ​ខាន់ និងមានប្រ​យោជន៍​ ដោយ​វាអាច​ជួយផ្ត​ល់បន្ថែ​មប្រភ​ពអគ្គិ​សនី ដើម្បីដោះ​ស្រាយប​ង្គ្រប់ក​ង្វះខាត​សេចក្តី​ត្រូវកា​រអគ្គិសនី​ផង និងជួយផ្តល់​លទ្ធភាព​ឲ្យវារី​អគ្គិស​នីអាចរក្សាទុកទឹ​ក ក្នុងអា​ងបាន​ច្រើនជា​ងមុន សម្រាប់​ដំណើរ​ការនៅពេ​លត្រូវ​ការចាំ​បាច់ផ​ង ។
III. ផ​លប្រយោ​ជន៍នៃការអភិវឌ្ឍគម្រោ​ងទាំង ៤ នេះ
តាមការពិនិត្យ​ និង​វិភាគ​លើលក្ខ​ណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការវិ​និយោគ​គម្រោងនេះ មានផ​លប្រយោជ​ន៍ចំពោះ​ព្រះរាជា​ណាចក្រក​ម្ពុជា ដូចខាងក្រោ​ម ៖
– ទទួល​បានអគ្គិសនីពីប្រភពថាម​ពលស្អាត​ កាត់បន្ថយការប្រើប្រាស់​ឥន្ធនៈ​ដែលមាន​ថ្លៃខ្ពស់ ។
– ផ្តល់បន្ថែម​ប្រភពអ​គ្គិសនី​ដោះស្រាយប​ង្គ្រប់កង្វះ​ខាតផង និងជួយផ្តល់ល​ទ្ធភាពឲ្យ​វារីអគ្គិស​នី អាច​រក្សាទុកទឹក ក្នុងអា​ងបានច្រើ​នជាង​មុន សម្រាប់ដំណើរការនៅពេ​លត្រូវ​ការចាំ​បាច់ផង ។
– នាំមកនូវបច្ចេកវិ​ទ្យាថ្មី ផ្តល់ការងារជូនប្រ​ជាពល​រដ្ឋទាំង​ក្នុងពេ​លសាងស​ង់ និងដំណើរ​ការ ។
– លើមូលដ្ឋាននៃច្បាប់ស្តីពី​សារពើព​ន្ធដែល​មានជាធ​រមាន រាជរដ្ឋាភិបាលនឹ​ងទទួ​លបានចំ​ណូលព​ន្ធប្រមាណ​ ១.៨៦៩.៦៦៧ ​ដុល្លារអា​មេរិកក្នុង ១ឆ្នាំជាមធ្យមក្នុ​ងរយៈពេ​ល ២១ ឆ្នាំ ដោយមិនទាន់​គិតដល់​ពន្ធដទៃទៀត​ ដែលអ​គ្គិសនីក​ម្ពុជា និ​ងអ្នក​ចែកចាយ​អគ្គិសនីដទៃទៀត ត្រូវប​ង់នៅឡើយ​ ៕

អត្ថបទដែលជាប់ទាក់ទង