ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារដែលយូដូ នឹងត្រូវធ្វើឲ្យបាននៅឆ្នាំនេះ

81


ភ្នំពេញ:ខេមរសហព័ន្ធយូដូបានបង្ហាញពីគម្រោងការងារជាច្រើនដែលនឹងត្រូវសម្រេចក្នុងឆ្នាំ២០១៩នេះឲ្យ
ខាងតែបាននេះបើតាមការអះអាងពីលោកណាំង រ៉ាវុធដែលជាអគ្គលេខាធិការរបស់សហព័ន្ធ ។
ទោះបីបញ្ជីកំណត់ប្រភេទកីឡសម្រាប់ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាចុង
ឆ្នាំនេះមិនទាន់បញ្ចេញក៏ពិតមែនតែសហព័ន្ធមួយនេះមានជំនឿចិត្តថាយូដូនឹងមានឈ្មោះទៅចូលរួមជាមិនខានព្រោះ
យូដូជាប្រភេទកីឡាដែលមានសក្ដានុពលមួយគ្រាន់បើដែរ ។
លោកអគ្គលេខាធិការបន្តថាសហព័ន្ធកំពុងតែរៀបចំពង្រឹងគណៈកម្មការបច្ចេកទេសដោយរៀបចំលក្ខខ័ណ្ឌ
និង ការប្រឡងខ្សែក្រវាត់ពីស ដល់ខ្សែក្រវាត់ខ្មៅឲ្យមានស្ដង់ដារ និង គុណភាពអាចទទួលយកបានដល់កីឡាករ-កី
ឡាការិនី និង គ្រូបង្វឹកដែលមានបំណងតម្លើងដាន់ខ្សែក្រវាត់របស់ខ្លួន ។
ឆ្នាំនេះសហព័ន្ធក៏នឹងបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក និង អាជ្ញាកណ្ដាលថ្នាក់ជាតិឲ្យបានមួយវគ្គ និង បើកវគ្គ
បណ្ដុះបណ្ដាលវិធីសង្គ្រោះបឋមដល់គ្រូយូដូដែលជាសមាជិករបស់សហព័ន្ធទៀតផង ។
នៅខឺតុលាខាងមុខនេះសហព័ន្ធក៏នឹងបញ្ជូនគ្រូបង្វឹកយូដូចំនួន២រូបនៅវិទ្យាស្ថានជាតិកូដូកាន់(KODOKAN Institute)នាទីក្រុងតូក្យូប្រទេសជប៉ុនដោយភាគីជប៉ុនជាអ្នករ៉ាប់រងលើការហូបចុក និង ធ្វើដំណើរ ។ តាមរយៈ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហព័ន្ធក៏នឹងបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅប្រទេសជប៉ុនរយៈ
ពេលវែងទៀតផង ។
ឆ្នាំនេះសហព័ន្ធនឹងបានទទួលគ្រូបង្វឹកជនជាតិជប៉ុនមួយរូបដែលមានបទពិសោធន៍ក្នុងការចូលរួមប្រកួតជា
លក្ខណៈអន្តរជាតិដែលសហព័ន្ធបានស្នើសុំតាមរយៈអង្គការJICAកន្លងមក ។
យូដូជាប្រភេទកីឡាប្រយុទ្ធលើកម្រាលដែលមានតម្លៃថ្លៃ ហើទាំងកន្លែងហ្វឹកហាត់ទាំងកន្លែងប្រកួតត្រូមាន
ដំបូង ជញ្ជាំងត្រឹមត្រូវកីឡាករ-កីឡាការិនីត្រូវមានឯកសណ្ឋានប្រកួត និងហាត់ក្រាស់ៗទៀតផង ។ ក្នុងការប្រកួត
កីឡាស៊ីហ្គេមប្រភេទកីឡានេះតែងតែដណ្ដើមបានមេដាយមិនសូវលស់ពេលទេ ។

អត្ថបទដែលជាប់ទាក់ទង