ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុយ វណ្ណៈជួបជាមួយអ្នកប្រដាល់ថៃកែវ កងវ៉ាន

99

​ភ្នំពេញ:ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃកែវ កងវ៉ាន(KevKongwan)លើសង្វៀនChampionរបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៤កក្កដា ។

​កែវ កងវ៉ានជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរជាញឹកញាប់ដែរហើយការប្រកួតរបស់គេភាគច្រើនបានទទួលជ័យជំនះ ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នា ហើយការប្រកួតនេះពួកគេសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អនោះទេ ។

​វណ្ណៈមួយរយៈនេះការប្រកួតរបស់គេភាគច្រើនបានទទួលជ័យជំនះហើយសម្រាប់ការប្រកួតមួយនេះគេត្រូវការឈ្នះជាដាច់ខាត ឯ កែវ កងវ៉ានវិញគេក៏ត្រូវការឈ្នះដែរ ។

​ពុយ វណ្ណៈមានប្រវត្តិប្រកួតចំនួន៦៩ដងឈ្នះ៥១ដង ចាញ់១៦ដងស្មើពិន្ទុ២ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។ ចំពោះអ្នកប្រដាល់ថៃកែវ កងវ៉ានវិញនោះគេមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧១ដងចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាជួបសំណាងល្អ ?

​ពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃហ្វា ស៊ួរ៉ាក់(Fa Suorak)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

​រិទ្ធីជាអ្នកប្រដាល់ដែលខ្លាំងមួយរូបតែនៅពេលប្រកួតគេចូលចិត្តវាយបន្ថែមទៅលើគូប្រកួតក្នុងខណៈដែលគូប្រកួតដួល ឬអាជ្ញាកណ្ដាលឃាត់ទៅហើយនោះ ។ អ្នកប្រដាល់រូបនេះចូលចិត្តប្រើកម្លាំងដោយគ្មានសំចៃហើយបើគូ
ប្រកួតមិនដួលទេនោះចាប់ពីទឹកទី៣ទៅកម្លាំងគេធ្លាក់ចុះតែម្ដង ។

​ហ្វា ស៊ួរ៉ាក់គេជាអ្នកប្រដាល់ចិត្តស្ងប់មួយរូបដែលគេវ៉ៃក្នុងសភាពធម្មតាតែបើមានឱកាសគេនឹងវាយផ្ដាច់ភ្លាមតែម្ដង ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧៥ដង ចាញ់១៩ ។ ចំពោះរិទ្ធីវិញគេមានប្រវត្តិប្រកួតចំនួន១១៩ដង ឈ្នះ៩២ដង ចាញ់២៥ដង និងស្មើពិន្ទុ២ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?
ដោយ:កូនដូច

អត្ថបទដែលជាប់ទាក់ទង