ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករលក់សាច់ជ្រូកនៅផ្សារបន្លែច្បារអំពៅ ត្អូញត្អែថាតាំងពីមានកើតជម្ងឺប៉េស្ដជ្រូកអាហ្រ្វិកមក គឺលក់សាច់ជ្រូកមិនសូវដាច់ដូចពេលមុនៗនោះទេ

78

ភ្នំពេញ៖លោកសាន់ ប៊ុនណា ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅ ខណ្ឌច្បារអំពៅ បានអោយដឹងនាព្រឹកថ្ងៃទី១៣ខែកក្ដដាឆ្នាំ២០១៩នេះ ដោយឆ្លងតាមការសង្កេតមើលជាក់ស្ដែង ដោយផ្ទាល់ភ្នែកជារៀងរាល់ថ្ងៃនេះ ឃើញបងប្អូនប្រជាជនទូទៅ ដែលជាអតិថិជនផ្សារបន្លែច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយពេលពួកគាត់ មកដល់ផ្សារបន្លែច្បារអំពៅ ដើម្បីរកទិញម្ហូបអាហារបន្លែបង្កាត្រីសាច់ ដើម្បីយកទៅចំអិនធ្វើម្ហូបនៅតាមផ្ទះឬ នៅតាមហាងនោះគឺភាគច្រើនដើរហួសតូប ឬស្តង់លក់ដូរសាច់ជ្រូក ដោយងាកមករកទិញសាច់មាន់ សាច់ទា សាច់គោ ត្រី និងគ្រឿងសមុទ្រយកទៅចំអិនធ្វើម្ហូបពិសាវិញ ដោយមិនសូវទិញសាច់ជ្រូក ដូចពេលមុនៗនោះទេក្នុងមួយរយះនេះ។
ជាមួយគ្នានេះតាមការសាកសួរ ពីសំណាក់លោកប្រធានផ្សារបន្លែច្បារអំពៅ ជាមួយបងប្អូនអាជីវករ លក់ដូរសាច់ជ្រូកឬកាប់ជ្រូក លក់គឺលោកស្រី វួចឆេង បាននិយាយថា កន្លងទៅគាត់ ធ្លាប់កាប់ជ្រូកលក់ចេញនៅទីផ្សារចាប់ពី 5-10តោនក្នុងមួយថ្ងៃ ៗតែប៉ុន្មានថ្ងៃនេះ គឺគាត់កាប់អោយម៉ូយលក់បន្តបានតែ ត្រឹម30-40% តែប៉ុណ្ណោះ។ ចំណែកលោក ពឹង សាវ៉ាត អ្នកលក់សាច់ជ្រូករាយតាមតូបគាត់ បានប្រាប់ដោយនិយារៀបរាប់អោយដឹងថា ការលក់សាច់ជ្រូករបស់គាត់បានថយចុះពី 40-50% ។រីឯលោកស្រី ផល្លី អ្នក់លក់ក្បាលជ្រូក គឺ( លក់តែក្បាលទេ) ក៏បានត្អូញត្អែ ស្រដៀងៗអាជីវករកល់ដូរសាច់ជ្រូកនិមួយៗដែរថា ដោយនាពេលកន្លង ទៅពួកគាត់លក់បាន 200-220 ក្បាលឯណោះក្នុងមួយថ្ងៃ តែឥឡូវនេះលក់បានតែ 100ក្បាលទាំងប្រឹង ។ ខណៈពេលមានកើតជម្ងឺប៉េស្ដជ្រូកអាហ្រ្វិក ដោយផ្ទុះរាល់ដាលដល់ប្រទេសមួយចំនួន ដែលជាមូលហេតុធ្វើអោយ បងប្អូនប្រជាជនមួយចំនួន មិនហ៊ានទិញសាច់ជ្រូក យកមកធ្វើម្ហូបពិសាដូចគ្រាមុនៗ។ដូចនេះធ្វើអោយបងប្អូនអាជីវករលក់សាច់ជ្រូកនៅ ផ្សារបន្លែច្បារអំពៅ និយាយត្អូញតែថាលក់មិនសូវដាច់ ដូចពេលមុនៗនោះទេ គឺមានការថយចុះជាង៥០ភាគរយ បើធៀបកាលពីមិនទាន់មាន កើតជម្ងឺប៉េស្ដជ្រូកនោ៖។ដូចនេះ
ជាសំណូមពររបស់ពួកគាត់គឺ សូមអោយបណ្តាញសារព័ត៌មាន មេត្តាធ្វើការផ្សព្វផ្សាយអោយច្បាស់លាស់ អំពីផលប៉ះពាល់នៃជម្ងឺជ្រូកនេះ ដែលមិនឆ្លងគ្រោះ ថ្នាក់ដល់មនុស្សទេ និងសូមទប់ស្កាត់អោយ ខាងតែបានការនាំចូល មានប្រភពមិនច្បាស់ ៕

អត្ថបទដែលជាប់ទាក់ទង