មន្ដ្រី៥នាក់ មានតួនាទីគ្រាក់ៗ នៅខេត្តមណ្ឌលគិរីត្រូវកងរាជអាវុធហត្ថខេត្តហៅសួរនាំ ពាក់ព័ន្ធបទល្មើសព្រៃឈើ
មណ្ឌលគិរី៖ មន្ដ្រីជំនាញចំនួន ៥នាក់ ដែលធ្វើការពាក់ព័ន្ធទៅនឹងព្រៃឈើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកោះហៅសួរនាំ តាំងពីព្រឹក រហូតមកដល់ត្រឹមវេលាម៉ោងប្រមាណ ០២៖៤០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់ឃើញអនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ។
មន្ដ្រីទាំង៥នាក់នោះ ស្ថិតនៅក្នុងមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន រួមមាន ១៖ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ៣៖ លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ ៤៖ លោក ប៉ែត ភ័ក្រ្តា ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក ៥៖ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច។ មន្ដ្រីទាំង ៥នាក់ មានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ដែលកម្លាំងថ្នាក់ជាតិកំពុងចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនឈ្មួញឈើ៕