ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើហិង្សាច្រានរុញច្រានប្លន់ យកម៉ូតូប៉ូលីសឃាត់ខ្លួន បានជនសង្ស័យម្នាក់ភ្លាម

94

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសខណ្ឌមានជ័យធ្វើការឃាត់ខ្លួនបានភ្លាមៗខណៈដែលជនសង្ស័យរូបនេះបានប្រើហិង្សាដោយរុញច្រានជនរងគ្រោះជាម្ចាស់ម៉ូតូក្នុងគោលបំណងប្លន់យកម៉ូតូមួយគ្រឿងមិនបានសម្រេច។

   ហេតុការណ៍នេះបានកើតមានឡើងកាលពីថ្ងៃសៅរ៍១២កើត  ខែអាសាឍឆ្នាំកុរឯកស័កពស២៥៦៣ត្រូវនឹងថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៩វេលាម៉ោង១៧ម៉៣០នាទីនៅចំណុចផ្លូវបេតុង  ​​ភូមិ  ទ្រា  សង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ    រាជធានីភ្នំពេញ   

ជនសង្ស័យឈ្មោះលីហុងភេទ  ប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរទីលំនៅនិងមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) 

​​  ជនរងគ្រោះឈ្មោះឈួរគីមហៀកភេទស្រី  អាយុ  ១៩ឆ្នាំ  ជនជាតិខ្មែរទីលំនៅផ្ទះលេខ១៧អឺ  ផ្លូវវេងស្រេង  ភូមិ  ដំណាក់ធំ៣  សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ  រាជធានីភ្នំពេញមុខរបរសិស្ស  ​​​

   វត្ថុតាងចាប់យកម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីតពណ៍ផ្កាឈូកលាយសសេរី២០១៩លេខតួ៩០១៤៣៤១, លេខម៉ាស៊ីន៩០១៤៥៣១ពាក់ស្លាកលេខភ្នំពេញ1HQ 8977 (បានប្រគល់ឲ្យជនរងគ្រោះរក្សាទុកបណ្តោះអាសន្ន)

   មន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យបានឲ្យដឹងថាកាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៩វេលាម៉ោង១៧ម៉៣០នាទីជនរងគ្រោះឈ្មោះឈួរគីមហៀក  បានជិះម៉ូតូម្នាក់ឯង០១គ្រឿងម៉ាកហុងដាប៊ីតពណ៍ផ្កាឈូកលាយសពាក់ស្លាកលេខភ្នំពេញ1HQ 8977 ចេញពីទិញម្ហូបនៅផ្សារស្ទឹងមានជ័យចាស់ដើម្បីត្រឡប់ទៅផ្ទះនៅភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ  ហើយនៅពេលធ្វើដំណើរមកដល់ចំណុចផ្លូវបេតុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ(ចំណុចកើតហេតុ) ស្រាប់តែជនសង្ស័យម្នាក់ឈ្មោះលីហុង  ដែលឈរនៅចិញ្ចើមផ្លូវបានទៅចូលចាប់រុញច្រានម៉ូតូរបស់ជនរងគ្រោះឈ្មោះឈួរគីមហៀងដួលទៅលើផ្លូវបណ្តាលឲ្យជនរងគ្រោះឈ្មោះឈួរគីមហៀកមានរបួសដាច់រលាត់ស្បែកជង្គង់ខាងឆ្វេងនិងចង្អុលដៃខាងឆ្វេង  ខណៈនោះជនង្ស័យឈ្មោះលីហុងបានលើកម៉ូតូរបស់ជនរងគ្រោះបំរុងលើកជិះគេចខ្លួន  តែជនរងគ្រោះឈ្មោះឈួរគីមហៀងស្រែកឆោឡោឡើង  ទន្ទឹមនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១បានមកដល់ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះលីហុង  យមកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ចំណែកជនរងគ្រោះឈ្មោះឈួរគីមហៀកក៏បានមកដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់តែម្តង       

   បច្ចុប្បន្នជនសង្ស័យឈ្មោះលីហុង  ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី

 

អត្ថបទដែលជាប់ទាក់ទង