រឹបអូសត្រាក់ទ័រ ១គ្រឿង ដែលឈូសឆាយដីព្រៃតំបន់លិចទឹក នៅចំណុចបឹងកូនក្អែក
ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នគរបាលបានចុះបង្ក្រាបបទល្មើសឈូសឆាយដីព្រៃតំបន់លិចទឹកដោយបានរឹបអូសត្រាក់ទ័រ ១គ្រឿង ម៉ាក់ គូប៊ូតា។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ2019 វេលាម៉ោង ១០ និង១០នាទីព្រឹក នៅចំណុចបឹងកូនក្អែក ស្ថិតនៅក្នុងភូមិសាស្រ្តភូមិ ដូនវៀត ឃុំកំពង់ហៅ ស្រុកំពង់លែង ខេត្តកំពង់ឆ្នាំង កំលាំងអធិការរដ្ឋាននគរបាលស្រុកកំពង់លែងចំនួន ១នាក់ បានសហការជាមួយខណ្ឌដ្ឋបាលជលផលផ្សារឆ្នាំងចំនួន នាក់ ដឹកនាំដោយលោក ឃី ងី នាយរងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ចុះបង្ក្រាបបទល្មើសឈូសឆាយដីព្រៃតំបន់លិចទឹកនៅចំណុចខាងលើ ដោយបានរឹបអូសត្រាក់ទ័រ ១គ្រឿង ម៉ាក់ គូប៊ូតា ពណ៌ក្រហម របស់ឈ្មោះ អែម សុផាណែត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ ដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សម្ភារៈវត្ថុតាងបានយកមករក្សាទុកនៅ អធិការរដ្ឋាននគរបាលស្រុកកំពង់លែង ៕