ចុះបាញ់ថ្នាំសម្លាប់សត្វល្អិតជាលើកទី២ នៅជម្រំប្រមូលផ្ដុំមរតកតេជោ
ភ្នំពេញ:កាលពីព្រលប់ថ្ងៃទី១៣កក្កដាលោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡារួមជាមួយស្ថា
ប័នសុខាភិបាលបានចុះទៅបាញ់ថ្នាំសម្លាប់សត្វល្អិត មូសខ្លានៅជម្រំស្នាក់នៅរបស់កីឡាករ-កីឡាការិនីថ្នាលនាពហុ
កីឡដ្ឋានមរតកតេជោ ។
កន្លងមកីឡាករ-កីឡាការិនីថ្នាលរងការរំខានដោយសារសត្វល្អិតជាហេតុធ្វើឲ្យពួកគេចេញកន្ទួលនៅលើ
ស្បែក ។តែដោយសារការសហការរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមជាមួយនឹងការដាក់អំពូលបំភ្លឺនៅផ្នែក
ខាងក្រៅបន្ទប់់នោះធ្វើឲ្យសត្វល្អិតលែងមានដល់អត្តពលិកទៀតហើយ ។
ទោះជាយ៉ាងនេះក៏លោកប៉ុន សុខបានអះអាងថាមន្ត្រីរបស់លោកមិនបញ្ឈប់ការធ្វើសកម្មភាពជាបន្តទៅលើ
សត្វល្អិទាំងនោះឡើយជាមួយគ្នានេះគ្រូពេទ្យបន្តតាមដាន់ដល់សុខភាពរបស់ពួកគេព្រោះរដូវភ្លៀងបែបនេះក្មេងៗមួយ
ចំនួនមានបញ្ហាជម្ងឺផ្លូវដង្ហើម ។
សព្វថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសព្យាបាលដល់កីឡាករ-កីឡាការិនីជម្រើសជាតិ និងថ្នាលរួមទាំង
ការចូលសម្រាកដោយមិនគិតថ្លៃ ។មន្ទីរពេទ្យធំៗចំនួន៤នៅរាជធានីភ្នំពេញគឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គ
ឌួង មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត(ពេទ្យរុស្ស៊ី) និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន(ពេទ្យលោកសង្ឃ)គឺជាកន្លែង
សម្រាប់ទទួលព្យាបាល និងសម្រាកព្យាបាលដល់អត្តពលិកជម្រើសជាតិ និងថ្នាលដែលត្រៀមឆ្នាំ២០២៣ដែលកម្ពុជា
ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ។
លោកប៉ុន សុខដែលជាប្រមុខកីឡាជម្រើសជាតិនោះបានបញ្ជាក់ដែរថាចំពោះការហូបចុកវិញមួយថ្ងៃ៣ពេល
ដែលអាហារពេលព្រឹកមានបន្ថែមទឹកដោះគោឆៅសម្រាប់ពេលថ្ងៃត្រង់និងពេលល្ងាចមានបាយជាមួយម្ហូប៣មុខ និង
បង្អែមផ្លែឈើ ។