ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយក អន្តោប្រវេសន៍ ចេញលិខិត ផ្អាកការងារឧត្តមសេនីយ៍ទោ ម៉ុក ប៊ុនឈាង និងឧត្តមសេនីយ៍ត្រី គង់ ណារិទ្ធ ដើម្បីចុះស្រាវជ្រាវភាពមិនប្រក្រតី

76

ភ្នំពេញ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រេចចេញលិខិតបង្គាប់ការផ្អាកការងារជាបណ្តោះអាសន្ន ចំពោះឧត្តមសេនីយ៍ទោ ម៉ុក ប៊ុនឈាង អត្តលេខ០២១៧ និងឧត្តមសេនីយ៍ត្រី គង់ ណារិទ្ធ អត្ដលេខ៣៨១៤៥ ឋានៈអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការស្រាវជ្រាវ ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងពេលចុះប្រតិបត្តិការ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្គាប់ឱ្យសាមីខ្លួន មកបង្ហាញខ្លួន នៅនាយកដ្ឋានរដ្ឋបាលសរុប រៀងរាល់ថ្ងៃធ្វើការ។

ប៉ុន្តែទោះយ៉ាងណាលោកអគ្គនាយក តាមរយៈលិខិតនេះ លោកពុំបានបញ្ជាក់ពីមូលហេតុពិតប្រាកដ នៃការចេញលិខិតផ្អាកលើការងារ របស់ឧត្តមសេនីយ៍ត្រី និងឧត្តមសេនីយ៍ទោ ទាំងពីររូបខាងលើ អ្វីនោះនៅឡើយទេ។

ចំណែកឧត្តមសេនីយ៍ត្រី និងឧត្តមសេនីយ៍ទោ ទាំងពីរនោះ អ្នកសារព័ត៌មាន ពុំអាចទំនាក់ទំនង ដើម្បីសុំការស្រាយបំភ្លឺ បានឡើយ៕

អត្ថបទដែលជាប់ទាក់ទង