ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទៅចូលរួមប្រកួតហែលទឹកជើងឯកពិភពលោក នៅប្រទេសកូរ៉េខាងត្បូង

65

​ភ្នំពេញ៖នៅថ្ងៃទី១៧កក្កដាខាងមុខនេះសហព័ន្ធខ្មែរហែលទឹកនឹងបញ្ជូនកីឡាករ២រូប មិងកីឡាការិនីមួយរូប និងគ្រូបង្វឹកមួយរូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជើងឯកពិភពលោកដែលមានឈ្មោះថា World Swimming Championships Gwangju ប្រទេសសាធរណរដ្ឋកូរ៉េ ។

​លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបាននិយាយថា សហព័ន្ធបញ្ជូនកីឡាករ-កីឡាការិនីចំនួន៣រូប និងគ្រូបង្វឹកមួយរូបការប្រកួតកីឡាហែលទឹក World Swimming Championships “ Gwangju ប្រទេសកូរ៉េខាងត្បូង ។

កីឡាករ-កីឡាការិនីចំនួន៣រូបដែលត្រូវចូលរួមការប្រកួតខាងលើករួមមានកីឡាករ ហែម ប៉ិច កីឡាករ លឹម កែវឧត្តម និងកីឡាការិនី ហែម ថុនវិទីនី ។

នេះជាលើកដំបូងហើយដែលលកីឡាការិនីហែមថុន វិទិនីចេញទៅប្រកួតនៅក្រៅប្រទេសជាថ្មីបន្ទាប់ពីកីឡាការិនីរូបនេះ សម្រាកមួយរយៈដើម្បីព្យាបាលជម្ងឺរលាកច្រមុះនោះ ។ពេលនេះកីឡាការិនីរូបនេះ បានវិលមកកាន់អាងទឹកវិញព្រមទាំងបង្កើនការហ្វឹកហាត់កាន់តែខ្លាំងបន្ថែមទៀត ព្រោះវិទិនីមិនត្រឹមតែចូលរួមប្រកួតក្នុងព្រឹត្តិការណWorld Swimming Championships Gwangju នេះតែប៉ុណ្ណោះទេតែកីឡាការិនីរូបនេះនឹងចេញទៅចូលរួមប្រកួត
កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះទៀតផង ។

កីឡាការិនីដែលកើតឆ្នាំ១៩៩៣រូបនេះចាប់ផ្ដើមស្គាល់ អាងហែលទឹកតាំងពីវ័យ៥ឆ្នាំមកម្ល៉េះហើយនាងបាន ក្លាយជាកីឡាការិនីជម្រើសជាតិយ៉ាងឆាប់រហ័សដោយសារតែនាងមានឈាមជ័រក្នុងត្រកូលកីឡាហែលទឹកនោះគឺ ព្រឹទ្ធាចារ្យហែម ថុនតែម្ដង ។

ឆ្នាំនេះវិទិនីមានអាយុ២៦ឆ្នាំហើយតែនៅមិនទាន់មាន នរណាអាចឈរលើឈ្នាន់ចំណាត់ថ្នាក់លេខ១ ដណ្ដើមមេដាយបានច្រើនជាងនាងឡើយ។ជាមួយនឹងការវិលត្រឡប់មកកាន់អាងហែលទឹកវិញនេះ វិទិនីមានជំនឿចិត្តថា នាងនឹងនៅតែទទួលបានការគាំទ្រ ដូចមុនជាមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង