ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារ អញ្ចើញ អាជីវករលក់សាច់ជ្រូកក្នុងផ្សារអូរឬស្សីចូលរួមប្រជុំដើម្បីផ្សព្វផ្សាយពីបញ្ហាជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ជាមួយនិងការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន នៅក្នុងផ្សារបានល្អ

77
 ភ្នំពេញ៖ ប្រធានគណៈកម្មការផ្សារអូរឬស្សីកាលពី ថ្ងៃច័ន្ទ ទី១៥ ខែកក្តដា ឆ្នាំ២០១៩នេះបានអញ្ចើញអាជីវករលក់សាច់ជ្រូកក្នុងផ្សារអូរឬស្សី អោយចូលរួមប្រជុំ ដើម្បីផ្សព្វផ្សាយពីបញ្ហាជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោមអធិបតីភាពលោកស្រី កែប ចន្ទ័សោភា ប្រធានបសុពេទ្យប្រចាំខណ្ឌ៧មករា នៅទីស្នាក់ការផ្សារអូរឬស្សី ។
  មន្ត្រីក្នុងជួរគណៈកម្មការផ្សារអូរឬស្សីបានអោយដឹងថា
កាលពី ថ្ងៃច័ន្ទ ទី១៥ ខែកក្តដា ឆ្នាំ២០១៩នេគណៈកម្មការផ្សារអូរឬស្សី បានបន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃ  និងវេនយប់។ចំពោះការងារភាស៊ី បានបន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ។សម្រាប់ការងារសណ្ដាប់ធ្នាប់ គណៈកម្មការផ្សារ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅ ជុំវិញបរិវេណផ្សារ ហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។
   ចាប់ពីវេលាម៉ោង៨.៣០នាទីព្រឹក រហូតដល់ម៉ោង១៩.០០នាទីយប់ គណៈកម្មការផ្សារ បានបន្តដឹកនាំកម្លាំងចូលរួមសហការជាមួយគណបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក ប្រាក់ ហាក់ ប្រធានក្រុមគណបញ្ជាការឯកភាពខណ្ឌ៧មករា  តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ ១៣៩ . ១៦៦ និងបន្តធ្វើការអប់រំណែនាំដល់អ្នកលក់ទាំងអស់ដែលយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ឲ្យអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ៧មករា។បានបន្តសហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់ខណ្ឌ៧មករា ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ច្រាស់ទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (១១គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។ បន្តសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឬស្សីទី១ និងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឬស្សីទី៣ ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ច្រាស់ទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (៣២គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។ ដោយឡែកសម្រាប់ការងារអនាម័យ-បរិស្ថានវិញកម្លាំងសន្តិសុខគ្រប់មណ្ឌលធ្វើការបោសសម្អាតអនាម័យនៅជុំវិញបរិវេណផ្សាររៀងរាល់ថ្ងៃច័ន្ទ  ។ ភ្នាក់ងារអនាម័យបានបន្តការបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ។នៅក្នុងរសៀលថ្ងៃដដែលនោះដែរ ប្រធានគណៈកម្មការផ្សារ បានអញ្ចើញអាជីវករលក់សាច់ជ្រូកក្នុងផ្សារអូរឬស្សី ចូលរួមប្រជុំដើម្បីផ្សព្វផ្សាយពីបញ្ហាជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោមអធិបតីភាពលោកស្រី កែប ចន្ទ័សោភា ប្រធានបសុពេទ្យប្រចាំខណ្ឌ៧មករា នៅទីស្នាក់ការផ្សារអូរឬស្សី ៕
អត្ថបទដែលជាប់ទាក់ទង