ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ឲ្យគេឌុបថាទៅពេទ្យដើម្បីព្យាបាលជំងឺ មកដល់ក្នុងមន្ទីរពេទ្យ ស្រាប់តែធ្លាក់ពីលើម៉ូតូ ស្លាប់

80

ស្រុកកៀនស្វាយ ៖ ករណីជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ដឹកតាមម៉ូតូមកពេទ្យ ដោយជនរងគ្រោះកាន់ស៊ីរ៉ូមផង អ្នកបើកម៉ូតូបានបើកហួសមន្ទីពេទ្យប្រហែល 10 ម៉ែត្រ ស្រាប់តែបកក្រោយវិញ ក៏ចូលទៅក្នុងមន្ទីរពេទ្យ ដោយផ្លូវមិនសូវល្អ រួចបានធ្លាក់ពីម៉ូតូ ហើយគេជួយសែងទៅបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែគ្រូពេទ្យប្រាប់យ៉ាងខ្លីមួយម៉ាត់ថា អ្នកជំងឺម្នាក់នេះស្លាប់ហើយ។
កើតហេតុថ្ងៃ ច័ន្ទ ១៤កើតខែ អាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០.៤៥ នាទីនៅចំណុចមុខមន្ទីពេទ្យបង្អែក ស្រុកកៀនស្វាយ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ វង់ វាន ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិក្រសាជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបរកម្មករផ្សារដែកស្នាក់នៅការដ្ឋានសំណង់ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ស្លាប់មុនពេលមកដឹកតាមម៉ូតូ មកដល់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ខេត្តកណ្តាល ) ។

នៅថ្ងៃខែឆ្នាំដូចខាងលើវេលាម៉ោង០៩. ៣០នាទី ជនរងគ្រោះមាន អាការៈមិន ស្រួលខ្លួន បានពឹងឲ្យអ្នកធ្វើការជាមួយឈ្មោះ ភឿក វ៉ាន់នី ភេទប្រុស អាយុ១៨ឆ្នាំ ជួយកោសខ្យល់និងជូនមកពេទ្យ ។ ពេលមកដល់ចំណុចផ្សារគគីរ ជនរង គ្រោះបានឲ្យម៉ូតូឈប់រួចដើរចូលទៅក្នុងឱសថស្ថានមហា សាល ពេលនោះ គ្រូពេទ្យបានដាក់សេរ៉ូមឲ្យនិងប្រាប់អ្នកឌុបជនរងគ្រោះឲ្យយកជនរងគ្រោះមកមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ។ ពេលនោះជនរងគ្រោះដៃម្ខាងកាន់សេរ៉ូមបានឡើងជិះម៉ូតូមកមន្ទីរពេទ្យបង្អែក ស្រុកកៀនស្វាយ ពេលមកដល់មុខមន្ទីរពេទ្យបង្អែកស្រុក អ្នកបើកម៉ូតូបានជិះហួសមុខខ្លោងទ្វារមន្ទីរពេទ្យចំងាយ ប្រហែល១០ម៉ែត្រ បានត្រឡប់ម៉ូតូមកក្រោយវិញ ហើយបានបត់ម៉ូូតូពីថ្នល់ឡើងមកក្នុងមន្ទីរពេទ្យមិនទាន់ឡើងផុតផង ស្រាប់តែជនរងគ្រោះបានធ្លាក់ពីលើម៉ូតូ ពេលនោះឈ្មោះ ភឿក វ៉ាន់នី បានហៅអ្នកនៅក្នុងមន្ទីរពេទ្យ២នាក់ឲ្យជួយលើកជនរងគ្រោះចូលបន្ទប់សង្គ្រោះបន្ទាន់ តែគ្រូពេទ្យបានបញ្ជាក់ថា ៖ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញចុះដល់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ និងស្នើសុំកម្លាំង ជំនាញខេត្តចុះពិនិត្យសាកសព ៕

អត្ថបទដែលជាប់ទាក់ទង