ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋគុយវ៉ែតជួយកសាងសាលារៀននិងមន្ទីរពេទ្យនៅកម្ពុជាមសរុប៥៩លានដុល្លារក្រោយពីបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា

80

ភ្នំពេញ៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតរដ្ឋគុយវ៉ែតដែលចេញផ្សាយចំពេលដែលគុយវ៉ែតប្រារព្ធខួបទី២៥ឆ្នាំនៃទំនាក់ទនងកម្ពុជា-គុយវ៉ែតហើយត្រូវបានសារព័តមានក្នុងស្រុកដកស្រង់ចុះផ្សាយថ្ងៃទី១៦ ខែកក្កដាឆ្នាំ ២០១៩នេះបានឲ្យដឹងថា ចាប់តាំងពីស្ថានទូតនៃរដ្ឋគុយវ៉ែតត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ននេះមានសាលារៀនជាច្រើននិងមន្ទីរពេទ្យត្រូវបានសាងសង់នៅក្នុងប្រទេសនេះក្រោមការគាំទ្រពីរដ្ឋគុយវ៉ែតដែលបានចំណាយ ៥៩ លានដុល្លារ។សេចក្តីថ្លែងការណ៍របស់ស្ថានទូតដដែលបាននិយាយថាទំនាក់ទំនងការទូតបានដើរតួនាទីជាគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា “រដ្ឋគុយវ៉ែតនឹងនៅតែពង្រឹងនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លើសពីនេះទៅទៀតរដ្ឋគុយវ៉ែតនិងប្រជាជនរបស់ខ្លួននឹងបន្តគាំទ្រព្រះរាជាណាចក្រកម្ពុជាដោយធ្វើការយ៉ាងសកម្មនិងបន្តសម្រាប់ការងារសប្បុរសធម៌និងគម្រោងមនុស្សធម៌ដូចដែលយើងបានធ្វើកន្លងមក។

ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះរដ្ឋគុយវ៉ែតនិងព្រះរាជាណាចក្រកម្ពុជាបានបង្កើតក្របខ័ណ្ឌរឹងមាំនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍និងការយោគយល់គ្នាទៅវិញទៅមក។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “ទន្ទឹមនឹងនេះដែរអនុសារណៈយោគយល់និងកិច្ចព្រមព្រៀងនានាត្រូវបានចុះហត្ថលេខានៅក្នុងវិស័យបច្ចេកទេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ បេសកកម្មការទូត ទេសចរណ៍ ការផ្លាស់ប្តូរការងារនិងជាច្រើនទៀត” ។

ស្ថានទូតបានកត់សម្គាល់ថាក្នុងអំឡុងពេល ២៥ឆ្នាំកន្លងមកនេះមានទស្សនកិច្ចជាផ្លូវការនិងគួរឱ្យកត់សម្គាល់ជាច្រើនរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដូចជានៅឆ្នាំ ២០០៨នៅពេលដែលអតីតនាយករដ្ឋមន្ត្រីគុយវ៉ែត Sheikh Nasser Al-Mohammed Al-Ahmad Al-Jaber Al-Sabah បានបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

នៅឆ្នាំ២០០៨ប្រទេសកម្ពុជាបានបង្កើតស្ថានទូតរបស់ខ្លួននៅគុយវ៉ែតហើយគុយវ៉ែតបានបង្កើតស្ថានទូតរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ ២០១១។

អត្ថបទដែលជាប់ទាក់ទង