ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តពោធិ៍សាត់ ចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកបំពានដីព្រៃក្នុងតំបន់ការពារធម្មជាតិ

55

ថ្ងៃទី១៤ដល់១៥ ខែកក្កដា ឆ្នាំ២០១៩ម លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដឹកនាំប្រជុំពិភាក្សាការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសរុករានទន្រ្ទានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តពោធិ៍សាត់។

វេទិកានេះ ប្រព្រឹត្តទៅដោយមានការចូលរួមពី តំណាងក្រសួងបរិស្ថាន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអាជ្ញាធរដែនដី សហគមន៍មូលដ្ឋាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានដឹកនាំកម្លាំងចុះពិនិត្យផ្ទាល់តាមទីតាំងដែលមានការកាប់រុករាន និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះជនណា ដែលបំពានដីរដ្ឋត្រូវអនុវត្តវិធានការច្បាប់ជាធរមាន ហើយដកហូតដីទាំងអស់នោះយកធ្វើជាសម្បត្តិរដ្ឋវិញ ដែលគ្រប់គ្រងដោយជំនាញបរិស្ថាន។
ដើម្បីអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ជីវភាពមន្ត្រីឧទ្យានុរក្ស លោកម៉ៅ ធនិន បានជួយឧបត្ថម្ភសម្ភារល្បាត(កាមេរ៉ាដ្រូន) ចំនួន ៥គ្រឿង និងគ្រឿងឧបភោគបរិសភោគមួយចំនួន ប្រចាំខែដល់មន្ត្រីឧទ្យានុរក្សដែលបំពេញការងារក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាសស្រ្តខេត្តពោធិ៍សាត់៕

អត្ថបទដែលជាប់ទាក់ទង