ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស សុខាទៅឥណ្ឌូនេស៊ីទទួលតំណែង ជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតអាស៊ាន

78

​ភ្នំពេញ:លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានិងជាប្រថានសហព័ន្ធកីឡាសិស្ស-និស្សិត កម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយនៅថ្ងៃទី១៧កក្កដាដើម្បីទទួលតំណែងជាប្រធានសហព័ន្ធកីឡា សិស្ស-និស្សិតអាស៊ាន ។

​សូមបញ្ជាក់ថាសព្វថ្ងៃនេះតំណែងជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតអាស៊ានកាន់កាប់ដោយអ្នកស្រីអនុរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសប្រ៊ុយណេ ។ ពេលនេះអ្នកស្រីអនុរដ្ឋមន្ត្រីក្រសួងអប់រំប្រ៊ុយណេបានផុតអាណត្តិហើយៗ

ក្នុងការប្រជុំនៅស្រុកខ្មែរនៃបណ្ដាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតអាស៊ាននៃបណ្ដាប្រទេសអាស៊ានកន្លងមកលោកស សុខាត្រូវបានទទួលការគាំទ្រសម្រាប់តំណែងនេះ ។

អត្ថបទដែលជាប់ទាក់ទង