ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង ៥០០ លានយ៉េន សម្រាប់អនុវត្តន៍គម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន សម្រាប់អនុវត្តន៍គម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា៕