ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ដកហូតឯកសារមិនប្រក្រតី ពី​ជនបរទេស​ជាង ៣ ម៉ឺននាក់ ​

53

ភ្នំពេញ​៖ ពាក់ព័ន្ធនឹងឯកសារមិនប្រក្រតី ដែលជនបរទេសកំពុងប្រើប្រាស់នោះ សម្តេចក្រឡាហោម បានបន្ទោសដល់មន្រ្តីក្រោមឱ​វាទថា “នេះ​ជា​កំហុស​រប​ស់​​ថ្នាក់​​​ដឹកនាំ និង​មន្ត្រី​​ជំនាញ​ ក្នុងកា​រ​​ផ្តល់​​​លិ​ខិ​​ត​​ឯ​​កសារ​​​រដ្ឋបា​ល មិន​ប្រក្រតី​​ទាំងនោះ​ ដល់​ជន​បរទេស​”។ សម្តេ​ចក្រឡាហោម​ ស ខេង ឧបនាយក​រដ្ឋម​ន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អ​ញ្ជើញជា​អធិប​តី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ លទ្ធ​ផលកា​រងារ ដកហូ​តឯក​​សារ​រដ្ឋបា​លកម្ពុ​ជាមិនប្រ​ក្រតី ដែលជនបរ​ទេសកាន់​កាប់ប្រើប្រា​ស់ និងការទទួលពាក្យសុំប្រ​កាសទ​ទួលស្គា​ល់ ជាជនបរទេសអ​ន្តោប្រ​វេសន៍ និងប័​ណ្ណស្នាក់​នៅអចិ​ន្ត្រៃយ៍ នាព្រឹកថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៩។

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ប៉ូលិស​អន្តោប្រវេ​សន៍ បាន​ដកហូត​ឯក​សារ​​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជន​បរទេ​សកាន់​កាប់​​ប្រើប្រាស់​ ចំនួន ៣៧.៤៤​១ ច្បាប់ ក្នុងចំនួន ២០.០៩៣ គ្រួសារ ដោយមាន​មនុ​ស្សរួម​ ៦៨៩.៨៨១ នាក់ មាន ១០​ស​ញ្ជាតិ ដែល​​ភាគច្រើ​​ន​ជា​​​​​ជនជាតិ​​​វៀត​​ណាម​​។​ ឯកសារមិន​​ប្រក្រ​​តីទាំង​​នោះ រួមមាន៖ អត្តសញ្ញាណប័ណ្ណ​​សញ្ជាតិ​​ខ្មែរ សៀវភៅស្នាក់​នៅ​ និ​ង​សៀ​វភៅ​គ្រួ​សារ ជាដើម។​

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា បើ​​យើង​​មិន​​ដកហូ​ត​ឯ​កសារ​​រដ្ឋបា​ល​​មិ​ន​ប្រ​ក្រតី​​ទាំង​នេះ​ទេ នោះ​ជនបរ​ទេស​​ជិត ៧​ម៉ឺន​នាក់​នេះ ​នឹង​​ទទួ​លបាន​​សញ្ជាតិ​​ខ្មែរ ដោយ​​ស្វ័យ​ប្រវត្តិ​។ នេះ​ជា​កំហុស​រប​ស់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជំនាញ ក្នុងការ​ផ្តល់​​លិខិ​ត​ឯ​កសារ​​រដ្ឋបាល មិន​ប្រក្រតី​ទាំងនោះ ដល់​ជនបរទេស​។ រីឯ​ជនបរ​ទេស ដែល​ប្រើប្រាស់​ឯកសារ​​មិន​​ត្រឹមត្រូ​វ​ទាំងនោះ ក៏​ប្រឈម​នឹង​​ការ​​ទទួល​ទោស​តាមច្បាប់​។ ម្យ៉ាងទៀត នៅពេលនេះ បើ​យើង​​មិន​ធ្វើ នោះ​យើ​ង​នឹង​ខុស ហើយ​កំហុស​​នេះ នៅ​ស្ថិ​ត​ស្ថិរនិង​​ជា​កំ​ហុស​​ប្រវត្តិ​សាស្ត្រ​​”​។​

សម្តេច​​ក្រ​ឡាហោម ស ខេង បាន​​ប្រកាស​ថា ប៉ូលិសអន្តោប្រវេសន៍ ​ក៏បាន​​ទទួ​ល​ពា​ក្យសុំ​​ប្រកាស​​ទទួល​ស្គាល់ជា​​ជនបរ​ទេស​អន្តោប្រវេសន៍​ និង​​ប័ណ្ណ​​ស្នាក់​នៅ​អ​ចិន្ត្រៃយ៍​ នៅ​កម្ពុជា ចំនួន ៦០.៥៦១ ឯកសារ ដោយមាន​​មនុ​ស្ស ២៨.៥៧​២ គ្រួសា​រ និង​​មាន​ស​មាជិក​​សរុប ៨​៨​.១១​២​នាក់ មាន ១១​សញ្ជាតិ​​ ពោល​គឺ​សព្វ​ថ្ងៃនេះ យើង​មាន​ជ​នបរទេស រ​ស់នៅ​​ស្របច្បា​ប់​នៅ​​កម្ពុជា ជិត ៩​ម៉ឺន​​នាក់ ដោយ​បូក​រួម​ទាំង​​ជនបរ​ទេស ដែល​កំពុង​ជាប់ព​ន្ធនាគា​រប្រមាណ ២០០​នាក់​ទៀត​៕​


អត្ថបទដែលជាប់ទាក់ទង