ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើនការយកចិត្តទុកដាក់ លើការ​ងាររៀប​ចំសណ្ដាប់​ធ្នាប់ និងអនាម័យ បរិស្ថាន ក្នុងមូ​លដ្ឋាន​ល្អប្រសើរ នៅខណ្ឌបឹងកេងកង

59

ភ្នំពេញ៖លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឲ្យដឹង​នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០​១៩នេះថា ជាគោលការណ៍របស់អាជ្ញាធរខណ្ឌបឹងកេងកង គឺបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងាររៀបចំធ្វើសណ្ដាប់ធ្នាប់ និងចុះធ្វើអនាម័យ បរិស្ថាន នៅតាមដងមហាវិថី និងតាមដងផ្លូវនានា នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នាបច្ចុប្បន្ននេះ ឲ្យមានរបៀបរៀបរយកាន់តែល្អប្រសើរ ពោលគឺតាមដងមហាវិថី និងតាមដងផ្លូវនានា មានរបៀបរៀបរយសណ្ដាប់ធ្នាប់ល្អ សម្រាប់ការរស់នៅរបស់បងប្អូន ប្រជាជន ក្នុងមូលដ្ឋាននឹងអ្នកដំណើរតាមដងផ្លូវផងដែរ។ នេះគឺជាការគិតគូរពីសំណាក់អាជ្ញាធរខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោកធឹម សំអាន ជាអភិបាលខណ្ឌ។
ជាមួយគ្នានោះលោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន ក៏បានជំរុញទៅដល់ផ្នែកដែលពាក់ព័ន្ធ លើការងារនេះ ពិសេសលោកអភិបាលរងខណ្ឌ ដែលទទួលបន្ទុកការងាររៀបចំសណ្ដាប់ធ្នាប់ និងលកចៅសង្កាត់ទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ បន្តចុះធ្វើជាប្រចាំឲ្យដូចភ្លៀងរលឹម ដោយលៃលកធ្វើយ៉ាងណាឲ្យមូលដ្ឋានខណ្ឌបឹងកេងកង ប្រែមុខមាត់ថ្មី បន្ទប់ពីបំបែកចេញពីខណ្ឌចំការមន តួយ៉ាងដូចជានៅលើកំណាត់ផ្លូវព្រះមុនីរ៉េត ទល់មុខផ្សារដើមគ និងតាមចិញ្ចើមផ្លូវមានភាពកាន់តែល្អប្រសើរជាមុន ពោលគឺកាលនៅខណ្ឌចំការមនចាស់ ហើយការងារនេះ ក៏មានបងប្អូនគាត់ចូលរួមផងដែរ ហើយនៅតាមដងផ្លូវកុំថាឡើយសំរាម ឬកាកសំណល់អ្វីផ្សេងៗនោះ សូម្បីតែដីជ្រុះកំពប់នៅលើផ្លូវពេលប្រជាជន ឃើញបានកើបចេញពីផ្លូវយ៉ាងស្អាតផងដែរ នេះគឺជាការចូលរួមសម្អាតផ្លូវ ក្នុងមូលដ្ឋានជាមួយអាជ្ញាធរ។
ជាមួយគ្នានេះដែរ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ វេលាម៉ោងជាង៧យប់ អាជ្ញាធរខណ្ឌបឹងកេងកង ដែលដឹកនាំការងារនេះ ដោយលោកកឹម ណៃវីរៈខេមរា អភិបាលរងខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងមហាវិថីព្រះមុនីវង្ស រហូតដល់ស្តុបបូកគោ ដោយធ្វើការណែនាំដល់អ្នកលក់ដូរអីវ៉ាន់ ឬទំនិញគ្រប់មុខនៅលើចិញ្ចើមផ្លូវ និងអ្នកដាក់លក់ទំនិញតាមរទេះរុញ បានចំនួន៩កន្លែងផងដែរ ក្នុងនោះសង្កាត់បឹងកេងកងទី១ នឹងសង្កាត់បឹងកេងកងទី២ ដោយធ្វើការណែនាំដល់ពួកគាត់ ឲ្យបញ្ឈប់រាល់ការលក់ដូរ នៅលើផ្លូវ​ និងនៅលើចិញ្ចើមផ្លូវ ក្នុងនោះ ដោយហាមចតឡាន ចតម៉ូតូនៅលើផ្លូវសាធារណៈ ដែលធ្វើប៉ះពាល់សណ្ដាប់ធ្នាប់របៀបរៀបរយ និងសោភ័ណភាព នៅក្នុងមូលដ្ឋានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង