ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋនៅសង្កាត់ព្រៃវែងសប្បាយរីករាយ សង្ឃឹមជឿជាក់លើអាជ្ញាធររាជធានីថា,នឹងបានប្រើប្រាស់សេវាទឹកស្អាត

67

ភ្នំពេញ៖ប្រជាពលរដ្ឋនៅក្នុងភូមិមួយចំនួននៅសង្កាត់ព្រៃវែងស ប្បាយរីករាយសង្ឃឹមជឿជាក់លើអាជ្ញាធររាជធានីថា នឹងបានប្រើប្រាស់សេវាទឹកស្អាតពីការតបណ្តាញរដ្ឋករពីទឹកស្វយ័ត្នរាជធានីភ្នំពេញ ចូលភូមិគាត់នៅពេលឆាប់ៗខាងមុខ។
ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងធ្វើវេទិកាសាធារណៈ ក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ដើម្បីទទួលយកសំណើរ សំណូមពររឿងតបណ្ដាញទឹកស្អាតផង និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ មកដោះស្រាយឱ្យបានទាន់ពេលវេលា។
លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោក្នុងឧិកាសនោះបានលើកឡើងថា៖សាលារាជធានីក៏ដូចសាលាខណ្ឌមន្ត្រីទាំងអស់បានខិតខំផ្តល់បំរើសេវាជូនប្រជាពលរដ្ឋចំពោះតម្រូវការជីវភាពរាល់ថ្ងៃ។ក្នុងនោះកិច្ចការការពារសន្តិសុខសាធារណៈក្នុងសង្គមនូវ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។លោកអភិបាលបន្តថា៖តាមសំណើររបស់ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រៃវែងនេះដែលបានដាក់ជូនលោក ឃួង ស្រេង អភិបាលរាជធានីក្នុងការសុំតបណ្តាញទឹកស្អាតប្រើប្រាស់នោះឥឡូវនេះការខិតខំរបស់អជ្ញាធររាជធានីភ្នំពេញរដ្ឋករទឹកស្វយ័ត្នរាជធានីភ្នំពេញបានរៀបចំ រត់បណ្តាញទឹកចូលមកកាន់ភូមិដែលបានដាក់ពាក្យស្នើរសុំកន្លងមកនេះ ។ជាមួយដំណឹងល្អនេះប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រៃវែងពិសេសភូមិចំនួនពីរគឺត្រពាំងចកនិងត្រពាំងស្វាយមានអាទិភាពនិងបន្តទៅភូមិផ្សេងទៀតនោះ។ លោកអភិបាលខណ្ឌបន្តថា៖ការតបណ្តាញទឹកស្អាតនេះ ឱ្យប្រជាពលរដ្ឋផ្តល់កិច្ចសហការជាមួយរដ្ឋករទឹកស្វយ័តព្រមទាំងចូលរួមបង្កលក្ខណៈភាពងាយស្រួល ដល់ការផ្តល់សេវានេះផងដែរ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ សូមអោយប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរសង្កាត់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលកងរាជអាវុធហត្ថទាំងអស់ដើម្បីភូមិឃុំសង្កាត់មានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង