ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋច្រើននាក់នាំគ្នាតវ៉ានឹងរុះរើរោងកុងត្រូល ដែលក្រុមហ៊ុនចិន ដាក់នៅតាមផ្លូវចូលនទៅកាន់ឆ្នេរកោះសំពោច

62

ស្រុកព្រៃនប់៖ ពលរដ្ឋច្រើននាក់នាំគ្នាតវ៉ានឹងរុះរើរបាំង(រោងកុងត្រូល)ដែលក្រុមហ៊ុនចិនដាក់នៅតាមផ្លូវចូលទៅកាន់ឆ្នេរកោះសំពោចក្នុងឃុំរាមស្រុកព្រៃនប់ នារសៀលថ្ងៃទី១៧កក្កដា២០១៩នេះ។ ក្រោយកើតហេតុអជ្ញាធរនិងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ និងទប់ស្កាត់ការពារមិនអោយមានអំពើហឹង្សាធ្ងន់ធ្ងរ ប៉ះពាល់ដល់ផ្លូវច្បាប់ និងបានបន្តការដោះស្រាយតាមនិតិវិធី។

ករណីពលរដ្ឋផ្ទុះការតវ៉ាឈាន ដល់រុះរើរបាំងកុងត្រូលនេះ ដោយសារពលរដ្ឋមាន កំហឹងជាមួយខាងក្រុមហ៊ុនចិន ដែលដាក់របាំងកុងត្រូលបង្កផលពិបាក ដល់ពលរដ្ឋដែលមានលំនៅដ្ឋានប៉ែកខាងក្នុង ពេលចេញចូលផ្ទះម្តងៗ។
នៅមិនទាន់មានរបាយការណ៍ បញ្ជាក់ពីអាជ្ញាធរលើបញ្ហានេះនៅឡើយ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃដដែលនេះ ៕

អត្ថបទដែលជាប់ទាក់ទង