គុនដាវកូនខ្មែរសញ្ជាតិអាមេរិក ចូលរួមប្រកួតជើងឯកពិភពលោក នៅហុងគ្រីតំណាងឲ្យកម្ពុជា
ភ្នំពេញ៖សហព័ន្ធកីឡាគុនដាវកម្ពុជាបាន បញ្ជូនកីឡាករមួយរូបកូនខ្មែរសញ្ជាតិអាមេរិក ចូលរួមព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវពិភពលោកឆ្នាំ២០១៩ “FIE World Fencing Championships 2019, Budapest” នៅទីក្រុង Budapest ប្រទេសហុងគ្រី។
ការប្រកួតបានចាប់ផ្ដើមដែលប្រព្រឹត្តិទៅតាំងពីថ្ងៃទី ១៥ ហើយនឹងត្រូវបញ្ចប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
លោកសុខ អាងអគ្គលេខាធិការនៃសហព័ន្ធកីឡាគុនដាវកម្ពុជា ដែលកំពុងតែស្ថិតនៅទីក្រុងប៊ុនដាប៉េស្ត បានប្រាប់តាម
សារអេឡិចត្រូនិចថា កីឡាករគុនដាវកូនខ្មែរសញ្ជាតិអាមេរិកមានឈ្មោះថាវ៉ាហ្គ អូរមិញស្គីហ្វ្រេនធីសិដ្ឋប៊ូលចូលរួម
ប្រកួតលើវិញ្ញាសា បុរសដាវធំឯកត្តជន ។
លោកបានបន្តឲ្យដឹងថាកីឡាកររូបនេះជាកូនខ្មែរពិតៗ ដែលមានឳពុកម្តាយជាជនជាតិខ្មែរកាល លោករស់នៅសហរដ្ឋអាមេរិកនោះ ព្រោះប្តីប្រពន្ធជនជាតិអាមេរិកបានសុំលោកធ្វើការកូនធម៌ ដោយសារតែលោកជាកូនកំព្រា។
ដោយសារតែស្រឡាញ់កីឡាគុនដាវនោះទើបវ៉ាហ្គ អូរមិញស្គីហ្វ្រេនធីសិដ្ឋប៊ូលបានហ្វឹកហាត់កីឡានេះ ។ គេបានហ្វឹក
ហាត់ជាច្រើនឆ្នាំមកហើយ ព្រមទាំងថ្លាប់ចូលរួមប្រកួតជាច្រើនដែរ ។ ទើបតែពេលនេះគេមកប្រកួតជាតំណាងឲ្យ
ខ្មែរនៅក្នុងព្រឹត្តិការណ៍“FIE World Fencing Championships 2019, Budapest”នេះតែម្ដងទៅ ។
លោកអគ្គលេខាធិការបន្តទៀតថាព្រឹត្តិការណ៍“FIE World Fencing Championships 2019, Budapest”នេះ
មានកីឡាករចូលរួមចំនួន២២៦នាក់ មកពី៨១ប្រទេស។