ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សា រាជធានីផ្សព្វផ្សាយ ពីរចនាសម្ព័ន្ធតួនាទីភារកិច្ចសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានីភ្នំពេញ

82
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ាសុជាតិវង្ស លោក ហួតហៃអភិបាលរងរាជធានីភ្នំពេញនិងលោកប្រធាននាយកដ្ឋានមុខងារនិងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ រួមជាមួយនឹងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីបំរើការងារតាមច្រកចេញ ចូលតែមួយនៅថ្នាក់ខណ្ឌ កាលពីព្រឹក
ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៨ នេះបានបើកវគ្គផ្សព្វផ្សាយស្ដីពីរចនាសម្ព័ន្ធតួនាទីភារកិច្ចសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋរបស់ រដ្ឋបាលរាជធានីភ្នំពេញ។
   លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ឲ្យដឹងថា ការបើកវគ្គផ្សព្វផ្សាយនេះ ក្នុងគោលបំណង បង្កើន
ការយល់ដឹងឱ្យកាន់តែច្បាស់លាស់ថែមទៀត អំពីអចនាសម្ព័ន្ធតួនាទីភារកិច្ចសិទ្ធិអំណាចរបៀបរបបការងាររបស់ការិយាល័យប្រជាពលរដ្ឋដែលជាអង្គភាពមួយថ្មី ដែលបានបង្កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងតែធ្វើការកែទម្រង់។
   លោកបន្តថា ការបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ចល្អគួបផ្សំនិងអភិក្រមទាំង៥ គឺងូតទឹក  ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ធ្វើយ៉ាងណាឲ្យមន្ត្រីរបស់យើងអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាននិងកំពុងជំរុញយ៉ាងខ្លាំងក្លាផងដែរនូវការកែទម្រង់តាមបែបវិមជ្ឈការនិងសហវិមជ្ឈការដែល ជាទស្សនទានមួយដែលយើងត្រូវយល់ដឹងអំពីបរិបទថ្មីនេះ។
   លោកបញ្ជាក់ទៀតថា ទិសដៅនៃ កំណែទម្រង់ មជ្ឈការនិងវិសហមជ្ឈការ គឺដើម្បីបង្កើតនិងលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ កំណែទម្រង់វិមជ្ឈការនិងសហមជ្ឈការមានគោលដៅជាយុទ្ធសាស្ត្រចំនួន៣គឺ ទី១ ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅមូលដ្ឋាន ទី២ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងទី៣ ជំរុញកិច្ច អភិវឌ្ឍនៅមូលដ្ឋាននិងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តទាក់ទងនឹងតម្រូវការចាំបាច់នានានៅមូលដ្ឋានសំដៅលើកកម្ពស់ភាពជាម្ចាស់របស់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ រាជរដ្ឋាភិបាលចាត់ទុកកិច្ចដំណើរការការកំណែទម្រង់ តាមបែប មជ្ឈការនិងសហវិមជ្ឈការគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋហើយរំពឹងថានឹងទទួលបាននូវផលប្រយោជន៍ធំៗជាច្រើន។
   លោកប៉ាសុជាតិវង្សក៏បានបន្តផងដែរថា ការរៀបចំវគ្គផ្សព្វផ្សាយនេះគឺពិតជាបានរួមចំណែកក្នុងការ ជួយតម្រង់ទិសដល់ការអនុវត្តកិច្ចការ រដ្ឋបាលនិងឈានទៅអនុវត្តឲ្យបានឯកភាពគ្នានៅទូទាំង រាជធានី ទៅតាមសៀវភៅណែនាំដែលតំរូវអោយរដ្ឋបាលរាជធានីអនុវត្តតាមឲ្យបានពេញលេញនិងមានប្រសិទ្ធភាព៕
អត្ថបទដែលជាប់ទាក់ទង